23-កក្តដា-2020 - ម៉ោង 07:41:PM
តាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាបានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារនាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅតាមវត្តចំនួន ០៤ ស្ថិតនៅក្នុងស្រុកសំរោង និងស្រុកត្រាំកក់។ ពិធីប្រគេនទេយ្យវត្ថុនេះបានធ្វើក្នុងវត្តអគ្គមហាសេនារាមស្ថិតក្នុងស្រុកត្រាំកក់ និង០៣វត្តទៀតធ្វើក្នុងបរិវេណវត្តប្រាសាទមង្គលស្ថិតស្រុកសំរោង។
ទេយ្យវត្ថុសម្រាប់វត្តនីមួយៗមាន៖
អង្ករ១តោន, ទៀនព្រះវស្សា១គូរ, ត្រីខ១កេសធំ, ស្ករស៥គីឡូក្រាម, ប៊ីចេង៥គីឡូក្រាម, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកផ្លែឈើ១០កេស, ទឹកដោះគោខាប់ ២កេសធំ, តែ២គីឡូក្រាម, មី៣កេសធំ, ថ្នាំពេទ្យ១កេស, កាហ្វេ២កញ្ចប់ធំ, សាប៊ូ៦០ដុំ, ជែលលាងដៃ១កេះ និងបច្ច័យចំនួន ១លានរៀល។
ក្នុងឱកាសនោះដែរក្រុមការងារ តំណាងឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចែកជូន អំណោយដល់លោកតា លោកយាយ ប្រជាពលរដ្ឋ ឃីតម្នាក់១កញ្ចប់ដែលក្នុងនោះមាន សំលៀកបំពាក់ ជែលលាងដៃ សាប៊ូ និងថ្នាំពេទ្យផងដែរ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយនោះប្រជាពលរដ្ឋថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលតែងតែគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោក ជិន ប៊ុនធឿន បានសំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូនឱ្យបង្កើនការយកចិត្តទុកដាក់លើសុខភាព ជាពិសេសអនុវត្តន៍ការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់នៅ កន្លែងមានមនុស្សច្រើនដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩ កុំអឲ្យមានរីករាលនៅសហគមន៍ ៕