លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិតនិត្យ ភ្នំដិន និងច្រកទ្វារតំបន់បាក់ដៃ នៅក្នុងរដ្ឋបាលខេត្តតាកែវ អនុក្រឹត្យតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឡើងជា អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រឹក្សា ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ វប្បធម៌មន្រ្តីគយ! ក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ក្រោមការបញ្ជានិង បើកដៃពីលោក សំ កុសល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ទោះបង់ពន្ធរួចនៅច្រកព្រំដែនហើយក៏ដោយ ដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនប្រកាន់បក្ខពួក ឬសាច់ញាតិនោះទ្បើយ ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

អាជ្ញាធរក្រុងដូនកែវ ព្រមានរុះរើសំណង់ខុសច្បាប់គ្រប់ប្រភេទ ដែលសង់រំលោភដីចំណីផ្លូវ និងប្រឡាយទឹកសាធារណៈ

12-មករា-2023 - ម៉ោង 03:17:PM

តាកែវ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការដាស់តឿន និងណែនាំដល់មន្រ្តីជំនាញ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលសំណង់ទាំងឡាយណា ដែលពុំទាន់បានសុំច្បាប់ អនុញ្ញាត ត្រូវជម្រុញពួកគាត់ឱ្យមកស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវចុះអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ទាំងឡាយ ណាដែលសង់រំលោភយកដីចំណីផ្លូវ និងប្រឡាយទឹកសាធារណៈ។

ថ្លែងនៅក្នុងពិធីបូកសរុបលទ្ធផលការងាររដ្ឋបាលក្រុង ប្រចាំឆ្នាំ២០២២ និង លើកទិសដៅបន្ត ឆ្នាំ២០២៣ នារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងសង្កត់ធ្ងន់បែបនេះថា ចំពោះសំណង់ដែលសង់រំលោភបំពានដីចំណីផ្លូវ និងប្រឡាយទឹកសាធារណៈ ត្រូវតែរុះរើចេញជាបន្ទាន់ ហើយមន្រ្តីជំនាញទាំងអស់ ត្រូវចុះពិនិត្យមើលរាល់សំណង់នានា ដែលកំពុងសាងសង់ នៅមូលដ្ឋានសង្កាត់ទាំងបី ជាពិសេសត្រូវធ្វើការណែនាំដល់ម្ចាស់សំណង់ទាំងអស់ ត្រូវសាងសង់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប្រសិនបើរកឃើញថាសំណង់នោះសាងសង់ពុំមានច្បាប់អនុញ្ញាត គឺអាជ្ញាធរពាក់ព័ន្ធមានសិទ្ធអនុវត្តន៍តាមនីតិវិធី។

អភិបាលក្រុងដូនកែវ បានបន្ថែមថា មន្រ្តីជំនាញត្រូវចុះពិនិត្យមើលសាងសង់សំណង់រឹងមាំនានា ដែលរំលោភបំពានចំណីផ្លូវ និងប្រឡាយទឹកសាធារណៈនានានៅក្នុងសង្កាត់ទាំងបី ត្រូវរាយការណ៍មក គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង មានវិធានការទាន់ពេលវេលា ដើម្បីទប់ស្កាត់រាល់ការសាងសង់សំណង់ខុសច្បាប់របស់ប្រជាពលរដ្ឋ។ លោកអភិបាលក្រុង ក៏បានបញ្ជាក់ដែរ ប្រសិនមន្រ្តីជំនាញរបស់យើងចុះត្រួតពិនិត្យហើយ រកឃើញសំណង់ដែលកំពុងសាង សង់មិនទាន់ មានច្បាប់អនុញ្ញាតនោះ គឺមន្រ្តីរបស់យើង ត្រូវធ្វើការពន្យល់ និងជម្រុញម្ចាស់សំណង់ មកដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាងសង់ទាំងអស់ នៅក្នុងក្រុង ត្រូវធ្វើច្បាប់ឲបានត្រឹមត្រូវ ឆ្លើយតបទៅនឹងបទដ្ឋានបច្ចេកទេសសំណង់ ព្រមទាំងមានការទទួលខុសត្រូវ និងត្រួតពិនិត្យ ការដ្ឋានសាងសង់របស់ខ្លួនឲ្យបានហ្មត់ចត់ ចៀសវាងការធ្វេសប្រហែស ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ហើយក្នុងករណីរកឃើញថា ក្រុមហ៊ុនសំណង់ណាមួយ ដែលធ្វើការសាងសង់ ដោយមិនមានលិខិតអនុញ្ញាតតាមផ្លូវច្បាប់ ក្រុមហ៊ុន និងម្ចាស់សំណង់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕