សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា

30-មិថុនា-2021 - ម៉ោង 10:17:AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ ២០២១ បាន រៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១-២៩ មិថុនា ២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅទីចាត់ការកណ្តាល និងនៅគ្រប់អង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករមួយចំនួន ស្របតាមវិធានសុខាភិបាល បទបញ្ជានិងវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស “៣ កុំ ៣ ការពារ”។ ពិធីនេះរៀបចំឡើងក៏ដើម្បី រំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបង្កើតរដ្ឋបាលគយកម្ពុជា បំបែកចេញពីសហភាពគយឥណ្ឌូចិនក្នុងសម័យអាណានិគមបារាំង តាមព្រះរាជក្រមលេខ ៦៦១ នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ កាលពី៧០ ឆ្នាំមុន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចបាននាពេលថ្មីៗនេះ តាមរយៈការដាក់ចេញនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ, យុទ្ធសាស្រ្តអនុលោមភាពនិងការអនុវត្តច្បាប់, យុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ផែនការសកម្មភាពប្រចាំឆ្នាំ និងការកែលម្អលិខិតបទដ្ឋានគតិយុត្តិ ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច សង្គម ប្រព័ន្ធបច្ចេកវិទ្យា បរិយាកាសធុរកិច្ច និងការអនុវត្តល្អជាអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានរំឭកនូវគុណបំណាច់របស់មន្ត្រីគយជំនាន់មុនៗ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏ថ្លៃថ្លា ជាដើមទុនសម្រាប់រដ្ឋបាលគយកម្ពុជា ក្នុងការអភិវឌ្ឍនខ្លួនបានរីកចំរើនដូចពេលបច្ចុប្បន្ននេះ។

ថ្វីដ្បឹតមិនបានអញ្ជើញចូលរួមដោយផ្ទាល់ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ តាមរយៈសារលិខិតជូនពរដល់មន្ត្រីគយនិងរដ្ឋាករទាំងអស់ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ក្រៅពីការរំឭកនិងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជបូជនិយកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ”ក្នុងការទាមទារឯករាជ្យជូនជាតិ និងបង្កើតរដ្ឋបាលគយកម្ពុជាកាលពី៧០ឆ្នាំមុន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព លើការកៀរគរចំណូល និងការកែលម្អបរិយាកាសធុរកិច្ចប្រកបដោយសមធម៌ ព្រមទាំងយកចិត្តទុកដាក់អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវផ្លែផ្កាល្អប្រសើរជាបន្តបន្ទាប់។

ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពមនុស្សធម៌នានា នាពេលកន្លងមក។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗ ក្នុងការប្រមូលចំណូលជូនរដ្ឋ ការលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា និងការធានាបាននូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកររដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងស្មារតីលះបង់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ លើគ្រប់ការដ្ឋានការងារ ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម, ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការងារប្រមូលចំណូល ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសរំលេចផងដែរនូវសូចនាករកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់កម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងភាពជោគជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាកាយវិការឆ្លើយតប ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមន្ត្រីក្រោមឱវាទ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រនិងមគ្គុទេសក៍ចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាងពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំប្រការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងពង្រឹងការអភិវឌ្ឍសមត្ថភាព ពង្រឹងភក្តីភាព និងអភិបាលកិច្ចល្អ ដើម្បីបុព្វហេតុសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា  ៕