មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

01-កញ្ជា-2020 - ម៉ោង 03:04:PM

ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែល អាក់ខាន ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន រយៈ ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប ព្រះពុទ្ធសាសនា។

បុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់ កងទ័ពដែល បាន ច្បាំង ឈ្នះ ត្រឡប់ មកវិញ ព្រះអង្គ ក៏ បង្កើត បុណ្យ ភ្ជុំបិណ្ឌ នេះ ឡើង អាស្រ័យនឹងប្រវត្តិរឿង ក្នុងព្រះពុទ្ធសាសនា ។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែល អាក់ខាន ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន រយៈ ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប ព្រះពុទ្ធសាសនា។
ហេីយជា រៀងរាល់ ឆ្នាំ នៅ ពេល ដល់ ថ្ងៃ ខែ ដែល ត្រូវ ប្រារព្ធ ពិធី បុណ្យ ភ្ជុំបិណ្ឌ គ្រប់ បងប្អូន កូន ចៅ សាច់ ញាតិ សន្ដាន ទាំងអស់ ទោះ នៅ ទី ជិត ឬ ទី ឆ្ងាយ តែង តែ ធ្វើ ដំណើរ ទៅ ជួប ជុំ គ្នា ជា ពិសេស ឪពុក ម្ដាយ ដើម្បី រៀបចំ ម្ហូប អាហារ បាយ សម្ល ចង្ហាន់ យក ទៅ ប្រគេន ព្រះសង្ឃ ដែល គង់ នៅ វត្ត អារាម។


ប្រវត្តិ បុណ្យ ភ្ជុំបិណ្ឌ

ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ការ ប្រមូល ឲ្យ មូល ឬ ពូន ឲ្យ ជា ដុំ(មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ យើង អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗ ដែល យើង ហៅថា "បាយបិណ្ឌ") ។
បើ តាម តម្រា ចារ តាម ប្រវត្តិសាស្ត្រ នៃ ប្រទេស កម្ពុជា យើង បាន បង្ហាញ ថា ពិធី បុណ្យ ភ្ជុំ បិណ្ឌ គឺ កើត មាន តាំង ពី បុរាណ កាល មក ម្ល៉េះ។ ប៉ុន្តែ ទាស់ ត្រង់ ថា កាល ពី សម័យ មុន គេ មិន ហៅ ថា បុណ្យ ភ្ជុំ ទេ ដោយ នៅ ក្នុង ពិធី នេះ គេ មាន បែង ចែក ចេញ ជា ពីរ ថ្នាក់។ ថ្នាក់ ដំបូង គឺ គេ ចាប់ ផ្ដើម ធ្វើ ចាប់ ពី ថ្ងៃ ១ រោច រហូត ដល់ ថ្ងៃ ១៤ រោច ជា វារកភត្ត (ភត្ត ធ្វើ តាម ថ្ងៃ) ជា បន្ត បន្ទាប់។ ចំណែក មួយ ថ្នាក់ ទៀត គេ ធ្វើ នៅ ថ្ងៃ ១៥ រោច ដែល គេ ហៅ ថា បុណ្យ ភ្ជុំ។ ពិធី បុណ្យ ទាំង ពីរ ថ្នាក់ នេះ បច្ចុប្បន្ន ត្រូវ បាន យើង បូក បញ្ចូល គ្នា ហើយ ហៅ កាត់ ថា ពិធី បុណ្យ បិណ្ឌ ភ្ជុំ នេះ ឯង។


រឿងទាក់ទងនឹងបុណ្យ ភ្ជុំបិណ្ឌ

នៅក្នុងគម្ពីរព្រះត្រ័យបិដក និង ព្រះអដ្ឋកថា មាននិយាយ ទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :

គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ

គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង

គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។


បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តត្ថេរ លោក មានអំណាច មានឥទ្ធិពលច្រើនណាស់ លោក ក៏ បាន និមន្ត ទៅធ្វើ ទស្សនកិច្ចនៅ ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ មាននូវ ផ្កាឈូក រត័្ន មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ ត្រជាក់ស្រួល មិន បណ្តាល ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តត្ថេរ លោក និមន្តទៅភ្លាម ក៏ធ្វើឲ្យ ពួក សត្វ នរក ទាំង នោះ មាន ការ ភ្ញាក់ ផ្អើល យ៉ាង ខ្លាំង ។ ពួកសត្វនរកទាំងនោះ មាន ការកោត ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឫទិ្ធបារមីរបស់ ព្រះអង្គ លោក ក៏បានពន្យល់ សមែ្តង ធម៌‌ទេសនា អោយពួកសត្វ នរកទាំងនោះស្តាប់ ក្រោយ មក លោកក៏ បានលាត្រឡប់ មកស្ថាន មនុស្ស វិញ ហើយ ពួក សត្វ នរក ទាំង នោះ បាន ផ្តាំផ្ញើ ថា : "ទូល ព្រះបង្គំ ទាំង អស់គ្នាសព្វថៃ្ងនេះ លំបាក វេទនាណាស់ ណា កម្តៅភ្លើងនរក ណា អត់អាហារ មិន ដែល មាន សាច់ សា លោហិត ណា លើក យក អាហារភោជន ឬ បច្ច័យបួន មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ ក៏មានច្រើនដែរ ហេតុនេះ បើ ព្រះអង្គ និមន្ត ទៅ ស្ថាន មនុស្ស លោកវិញ សូម ព្រះអង្គ មេត្តាផ្សព្វផ្សាយឲ្យបងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច ហើយ ផ្សព្វផ្សាយ ពរសព្វសាធុការផល្លានិសង្ស បុណ្យ ដាក់បិណ្ឌ ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ បានផលជួយឧបត្ថម្ភឲ្យ បាន ឆែ្អត ស្កប់ ស្កល់ បាត់ ទុក្ខ វេទនា តទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ ព្រះពរ ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ ផ្សាយ ដល់ ប្រជា រាស្រ្ត គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី ឲ្យប្រជារាស្រ្ត ទាំងអស់ ធ្វើបុណ្យ ដាក់ បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង ពីពេលនោះ រហូត មក ដល់ សព្វ ថៃ្ងនេះ ។
ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើនប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?" ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោមអ្នកទាំងអស់ដែលប្រតិបត្តិសីលឬសីល៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអា សូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះថេរៈមួយអង្គព្រះនាមព្រះឩបគុត្តត្ថេរ មានរិទ្ធានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ លោកអាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់លោក ហើយធ្វើឲ្យលោកទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយលោកបានទេសនា ទៅឲ្យពួកនរកទាំងនោះស្ដាប់។ មុនពេលដែលលោកត្រឡប់មកវិញពួកនរកទាំងនោះបានសុំឲ្យព្រះអង្គនាំជូនសារដល់សាច់ញាត្តិរបស់ពួកគេនៅឋានមនុស្សលោកថា របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែធ្វើបុណ្យដល់ព្រះសង្ឃនិងប្រគេនបច្ច័យទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ពេលដែលព្រះថេរៈវិលត្រឡប់មកវិញ ក៏នាំសារថ្វាយដល់ព្រះព្រះមហាក្សត្រៗបានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យញាតិទាំឡាយអ្នកដែលស្លាប់ទៅ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក។


មូលហេតុ ដែល ប្រារព្ធ ពិធី បុណ្យ ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)

ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។

ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាល ពី សម័យ បុរាណកាល គេ ធ្វើ ពិធី បុណ្យ នេះ គឺ ដើម្បី រៀបចំ ធ្វើ សង្ឃភត្ត ទំនុក បម្រុង ព្រះសង្ឃ ដែល គង់ ចាំ វស្សា ក្នុង វត្ត រយៈ ពេល ៣ ខែ ចាប់ តាំង ពី ថ្ងៃ ចូល វស្សា រហូត ដល់ ថ្ងៃ ចេញ វស្សា។ នៅ ក្នុង ចំណេរ កាល បុរាណ បាន ចារ ថា ដោយ នៅ ក្នុង រដូវវស្សា មាន ភ្លៀង ធ្លាក់ ជោកជាំ រលឹម ពព្រិច ធ្វើ ឲ្យ មាន ការ លំបាក ដល់ ព្រះសង្ឃ ក្នុង ពេល ធ្វើ គោចរ បិណ្ឌបាត។ ហេតុ ដូច្នេះ ទើប បណ្ដា ពុទ្ធ បរិស័ទ នាំ គ្នា រៀបចំ ពិធី នេះ ដើម្បី ផ្គត់ផ្គង់ ព្រះសង្ឃ ប្រចាំ ថ្ងៃ រហូត ដល់ ថ្ងៃ ចេញ វស្សា។ ម្យ៉ាង វិញ ទៀត នៅ ក្នុង ពិធី បុណ្យ នេះ គឺ ធ្វើ ឡើង ដើម្បី ផ្សាយ ឧទ្ទិស កុសល ដល់ ពពួក បេតជនញាតិ និង ញាតិ ទាំង ៧ សណ្ដាន ព្រម ទាំង តំណ ញាតិ ច្រើន មហាកប្ប នោះ ផង ដែរ តាម រយៈ អនុភាព នៃ សង្ឃគតាទក្ខិណាទាន ដែល រស់ រង ទុក្ខ វេទនា កើត ជា ប្រេត មាន កម្មពៀរ ជាប់ ទោស ធ្ងន់ រងកម្ម ក្រហល់ ក្រហាយ អត់ឃ្លាន ទាំងអស់ នោះ បាន រួច ផុត ពី ក្ដី លំបាក សោកសៅ។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំ គ្នា រៀបចំ ខ្លួន កណ្ដៀត យួរ កាន់ ទូល រែក ចង្ហាន់ ទៅ វត្ត។
នៅ ក្នុង វត្ត លោក តា អាចារ្យ ត្រូវ រៀបចំ ពី ធី រាប់បាត្រ នៅ លើ ឧបដ្ឋាន សាលា។ បន្ទាប់ មក លោក អាចារ្យ ជា ប្រធាន ត្រូវ នាំ ពុទ្ធបរិស័ទ វេរ ចង្ហាន់ ប្រគេន ព្រះសង្ឃ វេរ បាយ បត្តបូរ។ល។ លុះ ដល់ ពេល ព្រះសង្ឃ ធ្វើ បត្តានុមោទនគាថា ចប់ មេ វេន ក្រុម នីមួយៗ ត្រូវ រៀបចំ ម្ហូប អាហារ ចំណី ចូល គំនាប់ ជូន លោក តា អាចារ្យ វត្ត ព្រម ទាំង ចាត់ចែង ភោជនាហារ ទទួល ភ្ញៀវ ដែល អញ្ជើញ ទៅ បុណ្យ នៅ ក្នុង ថ្ងៃ វេន របស់ ខ្លួន នោះ ផង ដែរ។
ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ ទៅ ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់ ទារុណកម្ម នៅ នរក ខណៈ ដែលខ្លះទៀតត្រូវបានគេ ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ ត្រឡប់ ទៅទទួលទុក្ខ វេទនា នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស ក្នុង ពិធី បុណ្យនេះផងដែរ។
ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ងនិងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះទើបគេចែកជាក្រុមៗដាក់វេណគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទហើយអោយឈ្មោះថាវេណទី១.វេណទី១៤។រយៈពេល១៤ថៃ្ងនេះអោយឈ្មោះថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បី បញ្ចប់បុណ្យកាន់បិណ្ឌថ្ងៃទី១៥ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ។
សូម បញ្ជាក់ ដែរ ថា ក្នុង ថ្ងៃ បុណ្យ ភ្ជុំ មាន រៀបចំ កញ្ចប់ ចតុប្បច្ច័យ (ស៊ង) ប្រគេន គ្រប់ ភិក្ខុ សាមណេរ។ ឯ គណៈកម្មការ វត្ត បាន ចាត់ចែង នំ អន្សម នំ គម និង បាយ បត្តបូរ ឲ្យ ទៅ សិស្ស គណទុក ប្រគេន ភិក្ខុ សាមណេរ តាម ចំណែក សម្រាប់ ធ្វើ ចង្ហាន់ នៅ ព្រឹក ថ្ងៃ បន្ទាប់។ ម្យ៉ាង វិញ ទៀត ថ្ងៃ បុណ្យ ភ្ជុំ បិណ្ឌ នេះ កាល ពី សម័យ បុរាណ មាន លេង ល្បែង ប្រណាំង ក្របី សេះ ចាប់ ពី ២-៣ គូ ទៅ តាម តំបន់ រៀងៗ ខ្លួន ដើម្បី អបអរ នៅ ក្នុង ថ្ងៃ បុណ្យ ឆ្លង បង្ហើយ។ លើស ពី នេះ ទៅ ទៀត ក្របី សេះ និង របស់ ដែល ត្រូវ ប្រកួត គេ បាន តុបតែង លំអ ដោយ ប្រេង លាប ពណ៌ រលើបរលោង មាន ពាក់ ប្រឡៅ កណ្ដឹង ត្រដោក ឬ ចង្ក្រង ជាដើម។ កន្លែង ខ្លះ ទៀត មាន លេង ល្បែង ផ្សេងៗ ខុស ពី នេះ ។ ប៉ុន្តែ រហូត មក ដល់ ពេល បច្ចុប្បន្ន នេះ ទំនៀមទម្លាប់ នេះ ចេះ តែ បាត់ៗ រួញ ថយ បន្តិច ម្ដងៗ សាសនា កាន់ តែ កន្លង វែង ទៅ នាំ ឲ្យ ការ ប្រកាន់ ខ្ជាប់ ស្ទើរ តែ បាត់បង់ ច្រើន ណាស់ ដែរ៕


បរាភវសូត្រ

បរាភវសូត្រ (អាន ថា ប៉ៈ រ៉ា ភៈ វៈ ) តែង ត្រូវ បាន ព្រះសង្ឃ សូត្រ នៅ ក្នុង ព្រះវិហារ ជា រៀងរាល់ ថ្ងៃ នា ពេល ទៀប ភ្លឺ នៅ ក្នុង អំឡុង ពេល បុណ្យ កាន់ បិណ្ឌ។ នៅ ក្នុង បរាភវសូត្រ នេះ ជា រឿយៗ គេ ឮ ឃ្លា មួយ ដែល ថា នាំ ឲ្យ វិនាស។ ឃ្លា នេះ ជា ហេតុ នាំ ឲ្យ អ្នក ខ្លះ មាន ទស្សនៈ ថា ពួក គេ មិន ហ៊ាន ស្ដាប់ ធម៌ បរាភវសូត្រ ទេ ព្រោះ ខ្លាច វិនាស។
តាម ពិត បរាភវសូត្រ មាន ន័យ ថា «មាត្រា ដែល ពោល ពី ធម្មជាតិ ដែល គ្មាន ក្ដី ចម្រើន ឬ ធម៌ ជា ហេតុ នាំ ឲ្យ មាន ក្ដី វិនាស»។ សូត្រ នេះ មាន នៅ ក្នុង គម្ពីរ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ទី ៥៤ ទំព័រ ទី ៣៦។ ធម៌ នេះ យើង អាច អះអាង ថា មិនមែន ធ្វើ ឲ្យ អ្នក ស្ដាប់ បាន ដល់ នូវ ក្ដី វិនាស ឡើយ ផ្ទុយ ទៅ វិញ ធ្វើ ឲ្យ អ្នក ស្ដាប់ បាន ដឹង ច្បាស់ ពី មូលហេតុ ដែល នាំ ឲ្យ វិនាស ហើយ ឲ្យ គេ ជៀសវាង ដើម្បី គេច ឲ្យ ផុត ពី ក្ដី វិនាស ហើយ ប្រសិន បើ គេ មិន បាន ស្ដាប់ ធម៌ នេះ គេ អាច នឹង មិន ដឹង ពី ហេតុ ដែល នាំ ឲ្យ វិនាស ហេតុ នេះ អាច នឹង ប្រព្រឹត្ត ខុស ជា ហេតុ នាំ ឲ្យ វិនាស ទៅ វិញ ទេ។ ក្នុង នោះ ព្រះពុទ្ធ បាន បង្រៀន ពី ហេតុ ផល សាមញ្ញៗ និង ជាក់ស្ដែង ដូចជា ថា បុគ្គល ដែល មាន វ័យ ចំណាស់ ពេក ហើយ យក មនុស្ស ក្មេង ជា ប្រពន្ធ ប្ដី ភាព ជា បុគ្គល អកត្ដញ្ញូ មិន ដឹង គុណ ឪពុកម្ដាយ អ្នក លេង ល្បែង ៣ ប្រការ គឺ ល្បែង ស្រី ល្បែង ស្រា និង ល្បែង ភ្នាល់ គ្រប់ ប្រភេទ ភាព ជា អ្នក ខ្ជិល ច្រអូស ជា ដើម ថា ហេតុ នាំ មក នូវ ក្ដី វិនាស។


ការ បោះបាយ បិណ្ឌ

នៅ ព្រលឹម ម៉ោង ៤ព្រឹក ប្រជាពលរដ្ឋ តែងតែ នាំគ្នា ដើរ ទៅវត្ដ អារ៉ាម នានា នៅក្នុង ភូមិ ឬ នៅក្បែរ ផ្ទះរបស់ ខ្លួន ជាមួយ នឹងនំចំណី ដែល ធ្វើរួច ជាស្រេច ដាក់ក្នុង ចាន ឬ ស្បោង ដើម្បី ទៅវត្ដ។ ការ បោះបាយ បិណ្ឌ ជាជំនឿ អរូបិយ មួយ ផងដែរ ដែល ប្រជាពលរដ្ឋ ខ្មែរយើង និយម ធ្វើជា រៀងរាល់ ព្រឹក ដើម្បី បញ្ជូន ឬឧទ្ទិស កុសល ឱ្យទៅ ញាតិ សន្ដាន សាច់ សាលោ ហិតដែល បាន ចែកឋាន ទៅ បរលោក។
ការ បោះ បាយ បិណ្ឌ (ការ បោះ ដុំ បាយ) ជា សកម្មភាព មួយ ដែល មិន ទាន់ មាន ឯកភាព គ្នា នៅ ក្នុង សង្គម ពុទ្ធសាសនិក នៅ ឡើយ ដោយ អ្នក ខ្លះ បាន ចាត់ ទុក ការ បោះ បិណ្ឌ ជា កិច្ច ដ៏ សំខាន់ មួយ មិន អាច ខាន បាន នៅ ក្នុង រដូវ បុណ្យ កាន់ បិណ្ឌ នេះ ខណៈ ដែល អ្នក ខ្លះ បាន អះអាង និង រិះគន់ ថា ការ បោះ បាយ បិណ្ឌ ជា ទង្វើ មិន ត្រឹមត្រូវ ជា ភាព ខ្ជះខ្ជាយ ជា ការ ធ្វើ មិន គោរព ទាន ជា ដើម។ អ្នក ដែល ជឿ ថា បោះ បាយ បិណ្ឌ មាន ប្រយោជន៍ គិត ថា បោះ បាយ បិណ្ឌ គឺ បោះ ឲ្យ ពួក ប្រេត (ហេតុ នេះ ទើប នៅ តំបន់ ខ្លះ មិន ហៅ បាយ បិណ្ឌ ទេ តែ ហៅ ថា បាយ ប្រេត)។ ចំណែក អ្នក ពុទ្ធ និយម ខ្លះ ទៀត បាន អះអាង ថា ការ បោះ បាយ បិណ្ឌ ជា ការ ធ្វើ ទាន មិន ត្រឹមត្រូវ តាម ការ បង្រៀន របស់ ព្រះពុទ្ធ ឡើយ។
ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណអ្នកទាំងនោះគឺមានទំរង់ធំហើយខ្ពស់ដែលពួកគេ អាចបោះជំហាននៅលើប្រាសាទបាន។ ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។


ការ ពូនភ្នំ ខ្សាច់ ក្នុង ពិធី បុណ្យ ភ្ជុំបិណ្ឌ

ទាក់ទិន នឹង ជំនឿ ដែល ពុទ្ធបរិស័ទ លើកឡើង អំពី ការពូន ភ្នំខ្សាច់ នៅអំឡុង ពេល បុណ្យភ្ជុំបិណ្ឌ នេះ វាជា ជំនឿ មួយដែល ខ្មែរយើង ទូទៅ យល់ថា វាល្អ ហើយ មាន ប្រយោជន៍ ទើប ពួកគាត់ ធ្វើ។ ហើយ បានដាក់ លុយ ទៅតាម ភ្នំខ្សាច់ នីមួយៗ ព្រមទាំង អុជធូប ស្មាលា កំហុស បាប មួយ ចំនួន ដែលខ្លួន បានសាង ឡើង ដោយ មិនបាន ចាប់អារម្មណ៍ កន្លង មក។ ការ ពូនភ្នំ ខ្សាច់នេះ ក៏ជាការ ឧទ្ទិសកុសល មួយ ជូនដល់ ឧបការីជន ទាំងឡាយ ដែលបាន លាចាក លោក ផងដែរ។


ប្រេត

នៅ ក្នុង គម្ពីរ ព្រះត្រៃបិដក នៃ ពុទ្ធសាសនា និកាយ ថេរវាទ នៅ ក្នុង តាម គម្ពី ព្រះពុទ្ធ សាសនា បាន ចែងថា មនុស្ស ដែលស្លាប់ ទៅតែង ទៅកើត ទីផ្សេងៗ តាម កម្ម របស់ខ្លួន។ មនុស្ស ចិត្ដអាក្រក់ ដែលបាន ធ្វើបាប កម្ម ផ្សេងៗ លុះស្លាប់ ទៅ តែងតែ កើតជា ប្រេត ៤ប្រភេទ គឺប្រេត ដែល ចិញ្ចឹម ជីវិត ដោយខ្ទុះ ឈាម ប្រេត ស្រេក ឃ្លាន អាហារ ជានិច្ច ប្រេត ដែលភ្លើង ឆេះ ជានិច្ច និងប្រេត ដែល ចិញ្ចឹម ជីវិត ដោយ ផល ដែល បុគ្គល ដទៃ ឧទ្ទិស ទៅឱ្យ។ គេ តែង និយម ជ្រើសរើស ចំថ្ងៃ រនោច ខែភទ្របទ ព្រោះ ពេលវេលា នោះ ព្រះចន្ទ ពុំសូវ មាន ពន្លឺ ហើយ ចេះតែ ង ងឹត ទៅៗ ព្រោះ ឱកាស នោះហើយ ដែល យមរាជ ដោះលែង ពួកប្រេត ទាំងនោះឱ្យ មក រស់នៅ លាយឡំ ជាមួយ មនុស្ស ចាំទទួល ភោគផល ដែល បងប្អូន ញាតិសន្ដាន ដែល ញាតិ ឧទ្ទិស ឱ្យ ព្រោះ ពួកប្រេត ខ្លាច ពន្លឺ ណាស់។ ប្រសិន បើ រយៈពេល ១៥ថ្ងៃ ពួកប្រេត ដើរ រកគ្រប់វត្ដ ពុំមាន ឃើញ បងប្អូន ញាតិសន្ដាន ណាធ្វើ បុណ្យ បញ្ជូន កុសល ទៅឱ្យ ទេ ពួកគេ នឹងអត់ បាយ អត់ទឹក ស្រេកឃ្លាន រងទុក្ខ វេទនា យ៉ាង ក្រៃលែង ហើយ នឹង ជេរប្រទេច ផ្ដាសា ដល់ បងប្អូន ញាតិកា ទាំងឡាយ ឱ្យ ហិនហោច ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ ផៅទាំង ប្រាំពីរ សន្ដាន។


បុណ្យ ស្រដៀង គ្នា នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ តៃវ៉ាន់ផងដែរ (ដែល វា ទាក់ ទង ទៅ នឹង ការ បើក ទ្វានរក យមរាជ ជាដើម)៕