12-វិច្ឆិកា-2021 - ម៉ោង 04:01:PM
តាកែវ៖ ជនសង្ស័យ១០នាក់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ ខ្លួនបាននៅស្រុកបាទី និងស្រុកព្រៃកប្បាស ករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់។
បើយោងតាមរបាយការណ៍របស់ បញ្ជាកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា បន្ទាប់ពីបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំផ្ទាល់ ពី លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហការជាមួយកម្លាំងមូលដ្ឋាន ស្រុកបាទី ចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកសារ ធាតុញៀននៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់៖
១ - ឈ្មោះ ខុនហ្វីឡុង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី
២- ឈ្មោះ ប៉ាក់ ពេញ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី
៣- ឈ្មោះ ម៉េង អាស្នា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី។
ដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១០កញ្ចប់ ទម្ងន់ ៥៩.២៧ក្រាម (ថ្លឹងទាំងសំបក) និងម៉ូតូចំនួន ៣គ្រឿង ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CG-1255 ម៉ាក Wave ពណ៌ស គ្មានស្លាកលេខ និងម៉ូតូកាថោកែឆ្នៃ ។
ក្រោយពីស្តាប់ចម្លើយជនសង្ស័យឈ្មោះ ប៉ាក់ ពេញ ក៏បានសារភាពថាខ្លួនទិញថ្នាំញៀនពី ឈ្មោះ តៃ ដារ៉ូ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស កម្លាំងជំនាញក៏បន្តសហការជាមួយមូលដ្ឋានអាវុធហត្ថស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧នាក់ រួមមាន៖
១-ឈ្មោះ តៃ ដារ៉ូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ(ជួញដូរ)
២-ឈ្មោះ ប៉ុល បាត ភេទប្រុស អាយុ ៣១ ឆ្នាំ(ប្រើប្រាស់)
៣-ឈ្មោះ ញ៉ែម ណាវិន ភេទប្រុស អាយុ ២៥ ឆ្នាំ (ប្រើប្រាស់)
៤-ឈ្មោះ ពៅ អ៊ី ភេទប្រុស ២៣ឆ្នាំ(ប្រើប្រាស់)
៥-ឈ្មោះ ហាន គ្រុយ ភេទប្រុស អាយុ ៣២ឆ្នាំ (ប្រើប្រាស់)
៦-ឈ្មោះ ញ៉ែម តឿ ភេទប្រុស អាយុ ៣៥ឆ្នាំ (ប្រើប្រាស់)
៧-ឈ្មោះ ប្រាក់ ធី ភេទប្រុស អាយុ ៤៩ ឆ្នាំ(ប្រើប្រាស់)។
ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន ០១កញ្ចប់ធំ ទម្ងន់ ៥៧,២១ក្រាម (ថ្លឹងទាំងសំបកកង់) ទូរសព្ទ័០៤ គ្រឿង (ម៉ាក់ oppo ០២ samsung ០១និងNចុចពិល០១ និងសម្ភារៈ វេចខ្ចប់មួយចំនួននិងសម្ភារៈសេពថ្នាំញៀន។
ក្រោយការឃាត់ខ្លួន និងដកហូតបានវត្ថុតាងមួយចំនួន កម្លាំងជំនាញក៏បន្តកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕