ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្តខេត្តព្រះវិហារជាង ៦០០នាក់បានចូលរៀនធម្មតាជិតៗជំរុំជំម្លៀសខ្លួន សម្តេចមហាបវរធិបតីអនុញ្ញាតឱ្យ លោក Nicolas NOTEBAERTចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ

អភិបាលក្រុងដូនកែវ ក្រើនរំលឹកដល់ពលរដ្ឋឲ្យចេះគ្រប់គ្រងសំរាមនៅតាមទីធ្លាសាធារណៈ

14-កញ្ជា-2020 - ម៉ោង 03:36:PM

តាកែវ៖ ដើម្បីជាការដាស់តឿន ក៏ដូចជាក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានរួមគ្នា ចូលរួមសំអាត ថែរក្សា និងគ្រប់គ្រងបរិស្ថានអនាម័យអោយបានល្អនោះ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បាន ប្រគល់ធុងដាក់សំរាមដល់រដ្ឋបាលក្រុងដូនកែវចំនួន២០ធុង សម្រាប់ដាក់នៅតាមសួនច្បារសាធារណៈ ហើយក៏ផ្តល់ភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់សម្រាមផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរលោក ទៀង សុភុៈវិជ្ជា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនជីបម៉ុង បានមានប្រសាសន៍ថា គោលបំណងនៃសកម្មភាពថ្ងៃនេះ គឺចង់បំផុសស្មារតីស្រឡាញ់ថែរក្សា និងការពារបរិស្ថានអនាម័យទាំងអស់គ្នាតាមរយៈការវេចខ្ចប់ និងការទុកដាក់កាកសំណល់អោយបានត្រឹមត្រូវក្នុងធុងសំរាម ។
លោកប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនជីបម៉ុងបានបន្តថា សំណល់ប្លាស្ទិចនៅក្នុងបរិស្ថានបានក្លាយជាក្ដីកង្វល់មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណោះទេ ប៉ុន្ដែវាជាក្ដីកង្វល់សម្រាប់ពិភពលោកទាំងមូល ដូច្នោះអ្វីដែលធ្វើអោយប្រសើរឡើងគឺផ្ដើមចេញពីខ្លួនយើងម្នាក់ៗចេះត្រូវស្រឡាញ់បរិស្ថាន សម្អាត វេចខ្ជប់និងទុកដាក់កាកសំណល់ដែលយើងបរិភោគរួចហើយត្រូវដាក់ក្នុងធុងសំរាមជានិច្ចទើបបរិស្ថានយើងស្អាតល្អ គ្មានថង់ប្លាស្ទិច និងគ្មានក្លិនបង្ការផេ្សងៗ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណទៅដល់ ក្រុមហ៊ុនជីបម៉ុង ដែលបានផ្តល់ធុងសំរាមមករដ្ឋបាលក្រុង សម្រាប់ដាក់តាមទីសួនច្បារសាធារណៈ ហើយក៏ដើម្បីជាការផ្ញើសារទៅដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការសំអាត បរិស្ថានអនាម័យនេះនៅតាមទីសាធារណៈ តាមរយៈការបោះសំរាមឬកាកសំណល់ទៅក្នុងធុងសំរាម។
លោក កង អាណាន់ បន្ថែមទៀតថា ជារៀងរាល់ខែ យើងបានយកចិត្តទុកដាក់ដោយសំអាតអនាម័យ២ដង ពោលគឺ២សប្ដាហ៍សំអាតម្ដង ហើយការចូលរួមរបស់ប្រជាពលរដ្ឋពិតជាមនសារៈសំខាន់ ខ្លាំងណាស់ ព្រោះការសំអាតបរិស្ថានអនាម័យនេះគឺផ្តើមចេញពីយើងម្នាក់ៗ ម្យ៉ាងទៀត ប្រសិនជាកន្លែង ដែលយើងរស់នៅ កន្លែងដែលយើងធ្វើការ និងកន្លែងដែលយើងទៅកម្សាន្តសប្បាយ ពិសេសតាមទីសួនច្បារសាធារណៈ ពុំមានសំរាមឬថង់ប្លាសិចហើរតាមខ្យល់ និងពុំមានគ្លិនអាក្រក់កើតឡើងទេ វានឹងធ្វើអោយ ខេត្តរបស់យើង ក្លាយជាខេត្តដែលមានការទាក់ទាញអ្នកទេសចរណ៍មកលេងកាន់តែច្រើន ដែលអាចបង្កើនចំណូលដល់ប្រជាពលរដ្ឋបានមួយផ្នែកពីវិស័យទេសចរណ៍នេះផងដែរ ៕