អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រេចដាក់ពាក្យប្ដឹង បុគ្គល យ៉ង់ ធឿន និងបក្សពួក ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ យុវជនសង្គមស៊ិវិលនានារួមនិងពលរដ្ឋគ្រប់រូបគាំទ្រនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចមហាបវរធិបតី ចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មេឃុំ និងស្មៀនឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ត្រូវបានពលរដ្ឋរិះគន់យកម៉ោងរដ្ឋបាល ទៅផឹកស៊ី ហើយប្រសិនចង់ចុះហត្ថលេខា បញ្ជាក់ឯកសារអ្វីមួយ គឺត្រូវយកទៅពិនិត្យ និងចុះហត្ថលេខា នៅហាងផឹកស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន ក្រសួងព័ត៌មាន នឹងរៀប​ចំបាឋកថាក្រោម ប្រធានបទស្ដីពី «កិច្ចព្រម​ព្រៀងភាព​ជាដៃគូសេដ្ឋ​កិច្ចគ្រប់​ជ្រុងជ្រោយក្នុងតំបន់ បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្រ្ដីក្រសួងព័ត៌មានថ្មី​​ប្តេជ្ញាខិតខំជម្រុញឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរទ្បើងនិងផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំ នូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតតាមបណ្តាំរបស់សម្តេចតេជោ ​ហ៊ុន សែន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ ឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី២រូបនិងទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាន សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃទី២២ ខែសីហានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍ ក្រសួងធនធានទឹក​ ​​ចេញសេចក្តីជូនដំណឹងពីរអាកាសធាតុនៅកម្ពុជា អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានបង្កើនសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រឿងញៀនដល់ប្រជាពលរដ្ឋ សំណង់រឹងមាំសង់ចូលប្រឡាយទឹក មិនទាន់មានច្បាប់ត្រឹមត្រូវ តែម្ចាស់សំណង់នៅតែបន្តលួចសាងសង់ នៅស្រុកអង្គរបូរី អភិបាលខេត្តតាកែវ អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបំផុសគំនិតប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើនៅតាមទីសាធារណៈ ដីព្រៃរបស់រដ្ឋ វត្តអារមជាដើម អភិបាលខេត្តតាកែវ ជម្រុញអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ

លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាតួអង្គ «តាជូជក់» ដ៏ល្បីក្នុងរឿង «ព្រះវេសន្តរ» បានទទួលមរណភាព

20-កក្តដា-2020 - ម៉ោង 03:17:PM

(ភ្នំពេញ)៖ ជាដំណឹងដ៏សែនក្រៀមក្រំ ព្រោះពេលនេះកុលបុត្រ កុលធីតាខ្មែរ បានបាត់បង់វិរសិល្បករជើងចាស់ដ៏មានទេពកោសល្យមួយរូបទៀតហើយ គឺលោក ព្រឹទ្ធាចារ្យ ព្រីង សាឃន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ស្គាល់តាមរយៈចូលរួមសម្តែងជាតួអង្គ «តាជូជក់» ដ៏ល្បី ក្នុងរឿងយីកេរ «ព្រះវេសន្តរ»។

បើតាមលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈ ស័្មគ្រចិត្តជួយសង្គម បានប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះថា លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ពិតជាបានទទួលមរណភាពមែន។ លោកបានចែកឋានទៅកាន់លោកខាងមុខ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែកក្កដា (មិនច្បាស់ម៉ោងប៉ុន្មាន) ខណៈនៅវេលាម៉ោង ៩ព្រឹកនេះ សាច់ញាតិ និងក្រុមគ្រួសារ យកសពរបស់លោក ព្រឺទ្ធាចារ្យទៅតម្កល់នៅវត្ត ឫស្សីស្រស់ រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ការបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់វិរសិល្បៈដ៏មានទេពកោសល្យ ផ្នែកសិល្បៈរបស់ខ្មែរមួយរូប។ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីស្នាដៃសម្តែងរបស់លោកយ៉ាងច្បាស់ ជាតួត្លុក នៃល្ខោនជាតិប្រទេសកម្ពុជា ក្នុងទសវត្ស៦០ និង ៧០។ លោកក៏ធ្លាប់ធ្វើឲ្យមហាជនជក់ចិត្ត និងចងចាំជានិច្ច ពេលសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរ អំឡុង ឆ្នាំ៨០ជាង។
ក្នុងយុគមាស នៃភាពយន្តខ្មែរ លោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា រឿងទុំទាវ (១៩៦៥) រឿងស្នេហាស្រុកស្រែ (១៩៦៧) រឿង ថ្មរាំ (១៩៧៣) រឿងនាងសក់ពស់ (១៩៧៤)។

Fresh News Plus សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសព លោកព្រឹទ្ធាចារ្យ ព្រីង សាឃន និងសូមបួងសួងវិញ្ញាណក្ខន្ធលោកតាទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕