ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្តខេត្តព្រះវិហារជាង ៦០០នាក់បានចូលរៀនធម្មតាជិតៗជំរុំជំម្លៀសខ្លួន សម្តេចមហាបវរធិបតីអនុញ្ញាតឱ្យ លោក Nicolas NOTEBAERTចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់

ផ្សារទំនើបខ្នាតតូចមុនដំបូងគេបង្អស់នៅខេត្តតាកែវ សម្រេចសាងសង់បាន ៤០ភាគរយហើយ

19-តុលា-2021 - ម៉ោង 08:36:PM

តាកែវ៖ ផ្សារណាត់ដែលសល់តាំងពីជំនាន់បារាំងមកម្លេះ ឥឡូវនេះជិតលេចរូបរាងថ្មីដោយក្លាយទៅជាផ្សារទំនើបខ្នាតតូចមុនដំបូងគេនៅក្នុងទឹកដីវ័យចំណាស់ ឋិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ខណៈដែលការសាងសង់ផ្សារថ្មីដោយអ្នកវិនិយោគថ្មីឈានដល់ការចាក់ប្លង់សេ សន្លឹកទី១ សម្រេចការសាងសង់បានជាង ៤០%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ និងឲ្យបងប្អូនអាជីវករចូលលក់តាមផែនការកំណត់នៅខែមេសា ឆ្នាំ២០២២ បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ថ្លែងក្នុងការចុះត្រួតពិនិត្យការចាក់ប្លង់សេសន្លឹកទី១ ផ្សារណាត់ជាមួយនឹងមន្រ្តីជំនាញនៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់ថា​​ គម្រោងវិនិយោគផ្សារណាត់នេះកំពុងតែប្រព្រឹត្តទៅតាមផែនការបើទោះបីជាយើងកំពុងតែជួបនូវស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៍ក្ដី ដោយអាជ្ញាធរក្រុងបានបង្កើតក្រុមការងារតាមដាន និងចុះត្រួតពិនិត្យជាប្រចាំមិនអោយមានការធ្វេសប្រហែសក្នុងការសាងសង់នោះទេ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ស្របតាមបច្ចេកទេសស្តង់ដា និងសំណង់ប្រើប្រាស់បានយូអង្វែងជាពិសេសប្រព័ន្ធការពារសុវត្ថិភាពនៅក្នុងផ្សារផ្ទាល់តែម្ដង។ លោកអភិបាលក្រុងដូនកែវ បានបន្តលើកឡើងថា នេះជាសមិទ្ធិផលថ្មីស្រឡាងមួយទៀតនៅក្នុងទឹកដីក្រុងដូនកែវ ដែលកើតចេញពីផ្លែផ្កានៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យបណ្តាខេត្ត ក្រុងមួយចំនួនបាននឹងកំពុងមានការប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍន៍ខេត្តរៀងៗខ្លួន ជាពិសេសគឺការប្រកួតយកផ្ការំដួល ៣ទង ទីក្រុងស្អាតនេះតែម្តង។ លោកអភិបាលក្រុងដូនកែវបានបន្តថា នេះក៏ជាការខិតខំប្រឹងប្រែងមួយដែររបស់អាជ្ញាធរដែលរកបានដៃគូវិនិយោគល្អៗមកធ្វើការវិនិយោគ និងអភិវឌ្ឍទីកន្លែងជាច្រើនដែលកំពុងមានការខ្វះខាតក្នុងការរៀបចំកែលម្អសោភ័ណ្ឌភាព ការលក់ដូរស្អាត ដូចជាផ្សារជាដើម ហើយក្នុងពេលនេះ យើងទទួលបានផ្សារណាត់មួយកន្លែងហើយ ក្លាយជាផ្សារទំនើបខ្នាតតូចមុនតំបូងគេក្នុងទឹកដីវ័យចំណាស់មួយនេះ។ លោកអភិបាលក្រុងដូនកែវបានសំដែងក្ដីរំពឹងថា គម្រោងវិនិយោគផ្សារណាត់នឹងសាងសង់រួចរាល់ទៅតាមផែនការ ហើយនៅពេលដែលការសាងសង់ផ្សារណាត់បានចប់សព្វគ្រប់ ផ្សានេះនឹងជួយលើកកម្ពស់មុខមាត់ក្រុងដូនកែវថែមទៀតជាក់ជាពុំខាន។ អ្នកមីង ហេង និងអ្នកមីង ទឹម សុភា ជាអាជីវករផ្សារណាត់បានសំដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលមានអ្នកវិនិយោគ បានធ្វើការវិនិយោគសាងសង់ផ្សារថ្មីជូនដល់បងប្អូនអាជីវករ ពីមុនមកផ្សារណាត់នេះជាផ្សារមួយចាស់មានសភាពទ្រុឌទ្រោម ដាក់ឆ័ត្របាំងនៅពេលមានភ្លៀងធ្លាក់មកពិបាកក្នុងការលក់ដូរណាស់ និងមួយវិញទៀតតូបផ្សាររបស់អាជីវករនៅមិនទាន់មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់បានត្រឹមត្រូវនៅឡើយទេ តែឥឡូវនេះអ្នកវិនិយោគផ្សារណាត់ថ្មីនេះ បានធ្វើការរៀបចំវាស់វែងប្លង់តូបជូនអាជីវករទៅតាមទំហំដែលបងប្អូនអាជីវករមាន និងថែមទាំងចេញនៅលិខិតបញ្ជាក់សំគាល់សិទ្ធិបានពេញលេញថែមទៀត ហើយថ្ងៃនេះផ្សារណាត់បាននឹងកំពុងចាក់ប្លង់សេសន្លឹកទី១ សាងសង់ស្របទៅតាមស្តង់ដាបច្ចេកទេស មានគ្រឹះ នឹងសរសៃដែកធំៗណាស់ ដែលសកម្មភាពទាំងនេះគឺជាចំណុចមួយធ្វើឲ្យបងប្អូនអាជីវករមានការជឿជាក់ខ្លាំងលើអ្នកវិនិយោគផ្សារថ្មីនេះ និងមានការគាំទ្រខ្លាំងចំពោះសមិទ្ធិផលថ្មីមួយនេះខ្លាំងណាស់ ។ អ្នកវិនិយោគផ្សារណាត់លោកស្រី ប្រាក់ ចាន់រដ្ឋា ដែលត្រូវបានអាជីវករ និងមហាជនជាច្រើនទទួលស្គាល់ និងសរសើរថាជាអ្នកវិនិយោគផ្សារដែលមានគុណធម៌ សីលធម៌វិជ្ជាជីវៈ និងគំនិតអភិវឌ្ឍនោះ គឺគាត់បានធ្លាប់បានសាងសង់ផ្សារចំបក់នៅស្រុកបាទីផងដែរ ដោយគាត់បានដោះស្រាយជាមួយនឹងបងប្អូនអាជីវករបានយ៉ាងល្អ ហើយយល់ពីទុក្ខលំបាករបស់អាជីវករ ដោយពេលកន្លងមកនេះគាត់បានលើកលែងការយកភាសុីពីអាជីវករផ្សារចំបក់រយៈពេលពីរឆ្នាំហើយ។ ចំពោះផ្សារណាត់នេះវិញ គាត់បានបំពេញកាតព្វកិច្ចបានកាន់តែល្អ មិនធ្វើអោយបងប្អូនអាជីវករក៏ដូចជាអ្នកពាក់ពន័្ធនានាមានការលំបាក និងបាត់ទំនុកចិត្តឡើយ ដោយក្នុងកំឡុងពេលសាងសង់ផ្សារណាត់ថ្មីនេះ គឺលោកស្រីបាន​រៀបចំ និងជួលទីតាំងថ្មីសម្រាប់បងប្អូនអាជីវកលក់ដូរជាបណ្តោះអាសន្នបានសមរម្យបំផុត និងថែមទាំងរ៉ាប់រងចេញថ្លៃទឹក​ ថ្លៃភ្លើង ជូនអាជីវករប្រើប្រាស់ដោយមិនគិតថវិការឡើយ ក្នុងរយៈពេលនៃការសាងសង់ផ្សារ ១ឆ្នាំកន្លះនេះ៕