ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្តខេត្តព្រះវិហារជាង ៦០០នាក់បានចូលរៀនធម្មតាជិតៗជំរុំជំម្លៀសខ្លួន សម្តេចមហាបវរធិបតីអនុញ្ញាតឱ្យ លោក Nicolas NOTEBAERTចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ

01-សីហា-2021 - ម៉ោង 01:30:PM

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងៗ និងយុវវ័យ បានធ្វើឡើងនៅវិមានសន្តិភាព។

ការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗ ទៅចាក់វ៉ាក់សាំង នោះ។ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏បាននាំចៅៗ របស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុ ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។ ក្រៅតែពីចៅៗរបស់សម្តេចតេជោ ហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង នៅព្រឹកនេះផងដែរ។

ក្នុងឱកាសបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មានកត្តាចំនួន៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្របតាម គម្រោងរបស់រាជរដ្ឋាភិបាល ចំនួន ១០ លាននាក់ រួមទាំងកុមារ និងយុវជន២លាននាក់ទៀតដែលកត្ដា ទាំងនោះ៥រួមមាន៖

១-កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។

២-កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជា ប្រភពគាំទ្រ។

៣-កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង។

៤-កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវ ខ្ពស់។

៥-មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និងការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះ គឺជាចលនាជាតិក្នុងទិញវ៉ាក់សាំង និងការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។

នៅថ្ងៃនេះផងដែរ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួល វ៉ាក់សាំងកូវីដ ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ ចំពោះការរិះគន់ ការចេញទទួល វ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេស មួយចំនួនទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចនឹងចេញទទួលតែជំនួយទ្វេភាគីតែ ប៉ុណ្ណោះ។ សម្ដេចតេជោ បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣ ដែលជាដូសជំរុញ។ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ដែលចាក់វ៉ាក់សាំងអាស្រ្តាហ្សេនេកា ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់ សាំងស៊ីណូវ៉ាក់។ ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុម ជួរមុខដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។ ហើយការទិញវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ចាក់ដូសទី៣នេះ គឺត្រូវទិញតាមយន្តការកូវ៉ាក់ ដែលមាននៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍បញ្ជាក់ថា សម្តេចចង់ បានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកុមារ ក្រោមអាយុ១២ឆ្នាំ បន្តទៀត ដើម្បីបង្កើតប្រព័ន្ធ ភាពស៊ាំ ចំពោះកុមារ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេស តែត្រូរង់ចាំមានការ អនុម័តឬទទួល ស្គាល់ពីអង្គការសុខភាពិភពលោក (WHO) សិន។​ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ដល់យោបល់ទៅលោកស្រី ឱ វណ្ណឌីន ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយ របស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។

ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវអោយឨពុកម្តាយ ដែលមានកូនចៅ ដែលមាន អាយុត្រូវចាក់វ៉ាក់សាំង ត្រូវនាំកូនចៅមកទទួលវ៉ាក់សាំងកូវីដ-១៩ចាប់ពីថ្ងៃនេះតទៅ និងសូមអោយ យុទ្ធនាការនេះទទួលបាននូវភាពជោគជ័យ និងជូនពរអោយប្រជាពលរដ្ឋទាំងអស់ បានជៀសផុតពីជំងឺ ក៏កាចសាហាវនេះ៕