សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ

នាឡិកាវៃឆ្លាត (Smart watch) អាចប្រើសម្រាប់បញ្ជាក់ការមានជំងឺកូវីដ១៩ មុនពេលអ្នកជម្ងឺមានរោគសញ្ញា

20-មករា-2021 - ម៉ោង 08:43:PM

នាឡិកាវៃឆ្លាតមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដែលមានមុខងារតាមដានចង្វាក់បេះដូង និងវាស់កំដៅអាចប្រើសម្រាប់បញ្ជាក់ការមានជំងឺកូវីដ១៩ បានរហូតដល់ទៅមួយសប្តាហ៍មុនពេលដែលអ្នកជម្ងឺចាប់ផ្ដើមមានរោគសញ្ញា ឬរកឃើញមេរោគតាមរយៈការធ្វើតេស្ត នេះបើតាមការស្រាវជ្រាវរបស់មន្ទីរពេទ្យដ៏ល្បីឈ្មោះ Mount Sinai Health System នៅរដ្ឋ New York និងសាកលវិទ្យាល័យ Stanford នៅរដ្ឋ California។

យោងតាមការបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានបង្ហោះនៅរសៀលថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះថា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Rob Hirten នៃមន្ទីរពេទ្យ Mount Sinai បានមានប្រសាសន៍ថា គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីអាចឱ្យពួកគេរកឃើញរោគសញ្ញានៅពេលដែល មេរោគនេះត្រូវបានឆ្លង ឬមុនពេលដែលអ្នកជំងឺមានរោគសញ្ញា ដើម្បីបង្ការនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ហើយនាឡិកាវៃឆ្លាតរបស់ក្រុមហ៊ុន Apple អាចប្រើជាឧបករណ៍ដើម្បីកំណត់រោគសញ្ញានេះ ដោយធ្វើការវិភាគពីភាពលំអៀងទៅលើទិន្នន័យនៃចង្វាក់បេះដូង (Heart rate variability)។

សម្រាប់ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford វិញនោះ ពួកគេបានឱ្យអ្នកចូលរួម ពាក់នាឡិកាមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដើម្បីធ្វើការតាមដាន។ ជាលទ្ធផល ពួកគេបានរកឃើញថា ៨១ភាគរយនៃអ្នកកើតជំងឺកូវីដមានការផ្លាស់ប្ដូរចង្វាក់បេះដូងចំនួនប្រមាណ៩ថ្ងៃ មុនពេលដែលពួកគេចាប់ផ្ដើមមានរោគសញ្ញា។ នៅក្នុងការស្រាវជ្រាវនេះ ក៏មានប្រើកម្មវិធីដែលផ្ដល់ជាសារណែនាំដល់អ្នកចូលរួម នៅពេលដែលចង្វាក់បេះដូងរបស់ពួកគេមានការផ្លាស់ប្ដូរ ដើម្បីឱ្យពួកគេចៀសវាងក្នុងការជួបជុំគ្នា៕