ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ អនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា

សាខាកាកបាទក្រហម ខេត្តព្រះសីហនុនាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋ ១,២២៦ គ្រួសារ នៅក្រុងព្រះសីហនុ

06-កញ្ជា-2020 - ម៉ោង 11:41:AM

ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិ យោគក្នុងខេត្ត និងសមាជិក សមាជិកា សាខា នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ១,២២៦គ្រួសារ ក្នុងក្រុងព្រះសីហនុ ដែលពិធីធ្វើឡើងនៅសាលាបច្ចេកទេសដុនបូសស្កូ ក្រុងព្រះសីហនុ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះឯកឧត្ដម បានលើកឡើងពីអត្ថប្រយោជន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩`` ជាវិធានការ ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដោយសំដៅជួយសម្រួល ជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូ វីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរា អាយុ ចាប់ពី៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់គ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ សូមយកបណ្ណសមធម៌ដែលមានសុពលភាព ទៅ ផ្ទៀងផ្ទាត់នៅសាលាឃុំ សង្កាត់ ដើម្បីទទួលបាន ប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុង អំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះ ឯកឧត្ដម សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ។ ឯកឧត្តមក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។
ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ប្រជា ពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនអំណោយចែកជូន ប្រជាពលរដ្ឋទាំង ១,២២៦ គ្រួសារ នៅក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន ១- យឺត ១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) ១បាវ = ២៥គីឡូក្រាម ២- អង្ករ ៣- មី ១កេស ៤- ត្រីខកំប៉ុង ១យួរ =១០កំប៉ុង ៥- ទឹកស៊ីអ៊ីវ ១យួរ = ៦ដប ៦- ទឹកសុទ្ធ ១កេស ៧- ថវិកា៥០,០០០ ៛ (ប្រាំម៉ឺនរៀល)៕