លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ អនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្តខេត្តព្រះវិហារជាង ៦០០នាក់បានចូលរៀនធម្មតាជិតៗជំរុំជំម្លៀសខ្លួន សម្តេចមហាបវរធិបតីអនុញ្ញាតឱ្យ លោក Nicolas NOTEBAERTចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក

សំរាមតាមផ្ទះ និងតាមទីប្រជុំជននានាក្នុងក្រុងដូនកែវ កំពុងតែបង្អួតសម្រស់ និងជិះក្លិនស្អុយ ពលរដ្ឋរអ៊ូរទាំ និងរិះគន់ម្ចាស់ក្រុមហ៊ុនប្រមូលសំរាម របស់លោកស្រី លឹម សុខា ទុកយូរថ្ងៃទើបដើរប្រមូល

07-គុម្ភះ-2022 - ម៉ោង 09:42:AM

ខេត្តតាកែវ៖ ក្រុមប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងក្រុងដូនកែវ កំពុងតែរអ៊ូរទាំចំពោះក្រុមហ៊ុនប្រមូលសំរាម តាកែវពៅ របស់លោកស្រី លឹម សុខា ថា ការប្រមូលសំរាមរបស់គាត់នៅតាមផ្ទះ និងតាមទីប្រជុំជននានាក្នុងក្រុង ទុករយៈពេលចាប់ពី៥ថ្ងៃទៅ១សប្តាហ៍ទើបប្រមូលម្តង រហូតសំរាមទាំងនេះទុកដល់ស្អុយរលួយ និងទុកបង្អួតសម្រស់ភ្ញៀវទេសចរណ៍ ហើយខ្លះទៀតហើរតាមខ្យល់ ដែលអាចបង្ករឱ្យមានផលប៉ះពាល់ដល់សុខភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ បានគ្នានិយាយថា សំរាមតាមផ្ទះក៏មានការកើនឡើង និងសំរាមនៅក្នុងផ្សារធំតាកែវ ក៏ដូចជានៅតាមទីប្រជុំជនផ្សេងៗ ក៏កាន់តែមានការកើនឡើងជាបន្តបន្ទាប់ ដោយសារតែការប្រមូលសំរាម របស់ក្រុម ហ៊ុន (តាកែវពៅ) កម្មសិទ្ធលោកស្រី លឹម សុខា ហាក់បីដូចជាមានសភាពមហាយឺតយ៉ាវ គ្មានឡានដឹក ឬគ្មានកម្មករដើរប្រមូល ឬអាចនិយាយបានថា ការប្រមូលសំរាម របស់ ក្រុមហ៊ុនខាងលើនេះ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង សំរាមនេះឱ្យបាន ល្អស្អាត ដែលជាហេតុបង្ករឱ្យមានការជះក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពជាយថាហេតុ ដោយសារតែក្នុងក្រុងដូនកែវ មានក្រុមហ៊ុនប្រមូលសំរាមតែមួយ ។

បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ បានអំពាវនាវដល់ អាជ្ញាធរក្រុងដូនកែវ មេត្តាពិនិត្យ និងជួយជំរុញដល់ក្រុមហ៊ុន ប្រមូលសំរាម (តាកែវពៅ) របស់ លោកស្រី លឹម សុខា ពន្លឿនការប្រមូលសំរាមនេះ ឱ្យបានឆាប់រហ័សជាងមុន  ដោយកុំទុកសំរាម រយៈពេលយូរ ដែលធ្វើឱ្យសម្រាមមានសភាពស្អុយរលួយ និងជះក្លិនមិនល្អ បង្ករមានផល ប៉ះពាល់ផ្សេងៗ ដើម្បីរក្សានូវសោភ័ណ្ឌភាពទីក្រុងស្អាត និងសុខមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋរបស់យើងផងដែរ ។

បន្ថែមពីនេះដែរ ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយស្វែងរកក្រុមហ៊ុន ណាមកធ្វើការវិនិយោគបន្ថែមទៀត លើបញ្ហាសំរាម នៅក្នុងក្រុងដូនកែវ ដើម្បីកុំអោយមាន ជំងឺតួរឯក បន្តទៀត របស់ លោកស្រី លឹម សុខា អតីតអ្នកប្រមូលភាស៊ីផ្សារធំតាកែវ ចាស់វស្សា ប្រមូលតែលុយ តែគ្មានអភិវឌ្ឍន៍អ្វីបន្តិចសោះ ។

ជុំវិញបញ្ហាដែលក្រុមប្រជាពលរដ្ឋនាំគ្នារិះគន់ក្រុមហ៊ុនប្រមូលសំរាមតាកែវពៅ របស់លោកស្រី លឹម សុខានេះ ក្រុមការងាររបស់យើងមិនអាចទាក់ទងលោកស្រី លឹម សុខា បានទេ ៕