តើពន្លឺអាចធ្វើដំណើរបានចំងាយប៉ុន្មាន ក្នុងរយៈពេលមួយវិនាទី?
16-សីហា-2020 - ម៉ោង 08:27:PM
នៅក្នុងទ្រឹស្តី គ្មានអ្វីដែលធ្វើដំណើរបានលឿនជាងពន្លឺនោះទេ។ នៅក្នុងសុញ្ញកាស ពន្លឺអាចធ្វើដំណើរបានចំងាយ ២៩៩.៧៩២គីឡូម៉ែត្រក្នុងរយៈពេល ១វិនាទី។
បើវាអាចធ្វើដំណើរបានរាប់សែនគីឡូមែត្រត្រឹមរយៈពេលតែ ១វិនាទី តើវាត្រូវការពេលប៉ុន្មាន ដើម្បីធ្វើដំណើរពីព្រះអាទិត្យមកកាន់ផែនដី។
ពន្លឺព្រះអាទិត្យអាចធ្វើដំណើរបានលឿនដូចទៅនឹងពន្លឺដែរ ហើយវាត្រូវការរយៈពេល ៨នាទី និង ២០វិនាទី ដើម្បីធ្វើដំណើរពីព្រះអាទិត្យមកដល់ផែនដី។ ពីព្រះអាទិត្យមកផែនដីមានចំងាយ ១៥១លានគីឡូម៉ែត្រ៕