លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

រយះពេលជិត ១ខែហើយ ទន្ទឹងរងចាំសមត្ថកិច្ចវែកមុខជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ នៅឃុំលាយបូរ មកផ្តន្ទទោសតាមច្បាប់ ខណៈតម្រុយពលរដ្ឋផ្ដល់អោយសឹង ១០០% ទៅហើយ

19-មេសា-2023 - ម៉ោង 10:17:AM

តាកែវ៖ តំណាងគ្រួសារសាច់ញាតិរបស់សពយុវជនម្នាក់ និងយុវជនម្នាក់រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ស្នើរដល់ សមត្ថកិច្ចពាក់ព័ន្ធជួយពន្លឿនស្រាវជ្រាវរថយន្តបង្ក និងម្ចាស់រថយន្ត មកអនុវត្តតាមផ្លូវច្បាប់ រយះពេលជិត១ខែហើយ ខណៈតម្រុយ រថយន្ត និងជនបង្ក ពលរដ្ឋបង្ហាញជិតអស់ហើយ នៅឡើយសមត្ថកិច្ចមិនហ៊ានអនុវត្តច្បាប់។

យោងតាមសម្ដីរបស់គ្រួសារយុវជនពីរនាក់ ឈ្មោះ បូរិទ្ធ បានថ្លែងថា កាលពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ប្អូនៗរបស់គាត់២នាក់ បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ប៉ុន្តែមិនដឹងបុកជាមួយឡាន ឬយ៉ាងណា ប៉ុន្តែពួកគាត់ធ្វើដំណើរមកខាងទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងដេប៉ូលក់ទឹកកក ស្ថិតនៅខាងកើតរោងចក្រស្បែកជើង ឃុំលាយបូរ ស្រាប់តែជួបគ្រោះថ្នាក់តែម្ដង (តែមិនដឹងឡានដឹកទឹកកក ឬយ៉ាងណា) បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតដឹកមកពេទ្យខេត្ត ប៉ុន្តែអាការៈធ្ងន់ធ្ងរពេក (ឈាមកកក្នុងខួរក្បាល) ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ  ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ប៉ុន្តែមិនបានធ្វើគំនូសបង្ហាញចរាចរណ៍ណាមួយឡើយ រហូតមកដល់ពេលនេះ បណ្ដាលឱ្យពួកគាត់ក្នុងនាមជាគ្រួសាររងគ្រោះមានងើយឆ្ងល់ជាខ្លាំង។

ជាចុងក្រោយ ក្នុងនាមគ្រួសារជនរងគ្រោះ សុំស្នើដល់សមត្ថកិច្ចពាក់ព័ន្ធជួយបន្តស្រាវជ្រាវ វែកមុខជនបង្ក មកផ្តន្ទទោសតាមផ្លូវច្បាប់ ព្រោះពួកគាត់ចង់បានយុត្តិធម៌។

ប៉ុន្តែជុំវិញករណីនេះដែរ ប្រភពសុំមិនបង្ហាញអត្តសញ្ញាណបានឱ្យដឹង រាល់ថ្ងៃពេលវេលាស្មាននឹង គឺឡានដឹកទឹកកក របស់ ក្រុមហ៊ុនខ្លាំឃ្មុំ២ មានអាសយដ្ឋានខាងត្បូងពេទ្យភ្នែកខេត្តតាកែវ ជាអ្នកដឹកមកដាក់រាល់ថ្ងៃ។ ប្រភពដដែលបានបន្តថា ប្រសិនយើងមានប្រភពជាក់លាក់បែបនេះ ហេតុអ្វីសមត្ថកចិ្ច មិនបន្តចុះស្រាវជ្រាវ ហៅម្ចាស់ទីតាំងដេប៉ូទឹកកក និងមកសាកសួរ ឬពលរដ្ឋក្បែរនោះ មកសួរនាំគឺដឹងច្បាស់ហើយ ព្រោះពេលាស្មាននឹងផ្ទះក្បែររោងចក្រ គេបើទ្វារលក់ដូរជិតអស់ហើយ ទុកឱ្យគ្រួសារសាច់ញាតិជនរងគ្រោះរងទុក្ខវេទនាបែបនេះ គឺមិនព្រមស្រាវជ្រាវវែកមុខជនបង្ក មកអនុវត្តន៍ច្បាប់ ប្រហែលជាអ្វីមួយជាក់ជាមិនខាន។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះថា សមត្ថកិច្ចស្រុកត្រាំកក់ បានកោះហៅភាគីពាក់ព័ន្ធមកសួរនាំអស់ហើយ តែមិនមានតម្រុយនោះទេ ច្នឹងរឿងនឹងមានតែបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម វែកមុខជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ៕