សម្តេចធិបតី ថ្លែងអំណរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ក្នុងពិធីបុណ្យអុំទូក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គួរ ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស កាស៊ីណូជ្រកក្រោមស្លាកឈ្មោះការកម្សាន្តក្រោនត្រូវបានចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សបាន ៨៣នាក់ សម្តេចមហាបវរធិបតី បានដាក់ចេញអនុសាសន៍៥ចំណុច ដើម្បីឱ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងសេវាសាធារណៈ សម្ដេចមហាបវរអធិបតីអនុ​ញ្ញាត​ឱ្យលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម   រថយន្តអគ្គិសនីខ្នាតយក្ស Tesla បង្ហាញពីរបាយការណ៍ដាក់លក់រថយន្តរបស់ខ្លួន ដែលជាលទ្ធផលកើនឡើងខ្ពស់ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រេចដាក់ពាក្យប្ដឹង បុគ្គល យ៉ង់ ធឿន និងបក្សពួក ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ យុវជនសង្គមស៊ិវិលនានារួមនិងពលរដ្ឋគ្រប់រូបគាំទ្រនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចមហាបវរធិបតី ចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មេឃុំ និងស្មៀនឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ត្រូវបានពលរដ្ឋរិះគន់យកម៉ោងរដ្ឋបាល ទៅផឹកស៊ី ហើយប្រសិនចង់ចុះហត្ថលេខា បញ្ជាក់ឯកសារអ្វីមួយ គឺត្រូវយកទៅពិនិត្យ និងចុះហត្ថលេខា នៅហាងផឹកស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន ក្រសួងព័ត៌មាន នឹងរៀប​ចំបាឋកថាក្រោម ប្រធានបទស្ដីពី «កិច្ចព្រម​ព្រៀងភាព​ជាដៃគូសេដ្ឋ​កិច្ចគ្រប់​ជ្រុងជ្រោយក្នុងតំបន់ បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្រ្ដីក្រសួងព័ត៌មានថ្មី​​ប្តេជ្ញាខិតខំជម្រុញឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរទ្បើងនិងផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំ នូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការតែងតាំងត្រូវផ្អែកលើគោលការណ៍បីធំ និងគិតនូវផលប្រយោជន៍រួមរបស់អង្គភាព

23-គុម្ភះ-2023 - ម៉ោង 02:16:PM

តាកែវ៖ លោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ការតែងតាំងត្រូវផ្អែកលើគោលការណ៍បីធំៗ ១. យុត្តិធម៌ ២. តម្លាភាព ៣. អាទិភាពទៅលើផលប្រយោជន៍រួមរបស់អង្គភាព ។
លោកឧត្តមសេនីយ៍ឯក ក៏ សូមចូលរួមអបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈ កាលកន្លងមក។ ជាពិសេស នេះគឺជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងតំបន់ប្រតិបត្តិការសឹករងតាកែវតទៅខាងមុខទៀត។ ចំពោះការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗនៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញឱ្យការចម្រាញ់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៖
ទី១. គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ សមត្ថភាព ភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់ ចំណេះដឹង បទពិសោធន៍ សីលធម៌ សុខភាព ភាពតស៊ូ អំណត់ព្យាយាម ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព ។
ទី២. គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពីគ្រប់ជាន់ថ្នាក់។
ទី៣. គោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាងណាឱ្យរាល់ការប្រគល់តួនាទីក្នុងករណីនីមួយៗ អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការងារខ្ពស់ និងការលើកតម្កើងកិត្យានុភាពសមូហភាព។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទូទាំង តំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និង សមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទកភាពចំពោះសមិទ្ធផលដែលសម្រេចបានទាំងនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈដ៏មោះមុត សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ស្មារតីដ៏អង់អាចក្លាហាន និងមនសិការវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ។ ទាំងនេះ គឺស័ក្តិសមជាអង្គភាពឆ្នើមមួយដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៩៧៩ និងដែលធ្លាប់បានចូលរួមយ៉ាងសកម្មបំផុតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្នុងគ្រប់សម័យកាលទាំងក្នុងពេលមានសន្តិភាព និងសង្គ្រាម ៕