02-មិថុនា-2021 - ម៉ោង 10:26:AM
អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Wisit Wisitsora-at បានបញ្ជាក់ថា លោកបានធ្វើសំណើររទៅលោកវេជ្ជបណ្ឌិត Kiatiphum Wongrachit, លេខាអចិន្រ្តៃយ៍ផ្នែកសុខភាពសាធារណៈរបស់ថៃត្រៀមបម្រុងទុកវ៉ាក់សាំង ចាក់ជូនមន្ត្រីពន្ធនាគារ និងអ្នកទោសនៅតាមមណ្ឌលកែប្រែចំនួន ១៤៣ កន្លែងនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងពន្ធនាគារ។
លោក Wisit បាននិយាយថា ឆ្មាំគុក ប្រហែល ១០,០០០ នាក់នឹងត្រូវបានចាក់មុនគេ បន្ទាប់មកគឺអ្នកជាប់ឃុំដែលត្រូវបានចាត់ថា ជាអ្នកដែលមានភាពផុយស្រួយ ឬជាអ្នកមានជំងឺរ៉ាំរ៉ៃ ដើម្បីការពារការស្លាប់ ក្នុងករណីដែលពួកគេឆ្លងនៅជំងឺកូវីដ១៩នេះ។
លោក Wisit ក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងក៏បានចាប់ផ្តើមហើយដែរ នៅពន្ធនាគារមួយចំនួន របស់ថៃ៕