31-ឧសភា-2021 - ម៉ោង 03:11:PM
អន្តរជាតិ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៍មាន Reuters បានឲ្យដឹងនៅ ថ្ងៃទី ៣១ ខែ ឧសភា នេះថា ប្រទេស ចិន មានករណី កូវីដ-១៩ ឆ្លង ក្នុងស្រុកថ្មីចំនួន ២០ នាក់ កាល ពីថ្ងៃ ទី ៣០ ខែ ឧសភា ដែលករណីខាងលើនេះ បានលកើតទ្បើងនៅភាគ ខាងត្បូង ប្រទេស ដែលជំរុញឱ្យអាជ្ញាធរដាក់បំរាមបិទតំបន់ ខ្លះនៃក្រុងហ្គ័ចូវ Guangzhou ។
នេះបើគិតត្រឹមថ្ងៃទី ៣០ ខែ ឧសភា ចិន មានករណីឆ្លង កូវីដ-១៩ សរុបចំនួន ៩១ ០៩៩ នាក់ និង ករណីស្លាប់ គ្មាន ការប្រែប្រួលទេ គឺ ៤៦៣៦ នាក់ ដដែល ៕
ប្រភព៖ Reuters