21-ឧសភា-2021 - ម៉ោង 10:55:AM
អន្តរជាតិ៖ យោងតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកការដ្ឋាន សាងសង់ រោងចក្រ នុយក្លេអ៊ែរដែល បំពាក់បច្ចេកវិទ្យាទំនើប និងធំបំផុត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ពិធីនេះ ធ្វើឡើង នៅ រោងចក្រ ថាមពល នុយក្លេអ៊ែរ Tianwan ក្នុង ខេត្ត Jiangsu និង រោងចក្រ Xdapu ក្នុងខេត្ត Liaoning។ បើបូកចូលគ្នា គឺ អាចផលិតថាមពល បាន ៣៧,៦ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៦ និង ២០២៨ ដែលនឹងជួយធានាដល់សន្តិសុខថាមពលរបស់ចិន។
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាន ថ្លែងថា ប្រទេសទាំងពីរ គួតែជំរុញ កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា និង វិទ្យាសាស្រ្ត អំពី ថាមពលនុយក្លេអ៊ែរ បន្ថែម ដោយ សង្កត់ធ្ងន់ទៅលើការច្នៃប្រឌិត។
ក្នុងនោះលោក ពូទីន ក៏បានថ្លែងថា កិច្ចព្រមព្រៀង ទាំងអស់ រវាង រុស្ស៊ី និងចិន បានឈាន ដល់កម្រិត កំពូល និងកំពុងត្រូវបានអនុវត្ត។ កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍ នុយក្លេអ៊ែរ ដោយសន្តិភាព គឺ ជាគោលការណ៍ ដ៏សំខាន់មួយ នៃ ភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង២៕
ប្រភព៖kleykley