10-ឧសភា-2021 - ម៉ោង 10:37:AM
អន្តរជាតិ៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងពិធីខួបកំណើតមួយនៅរដ្ឋ Colorado សហរដ្ឋអាម៉េរិក ដោយបានសម្លាប់មនុស្ស៦ នាក់ មុនពេលបាញ់សម្លាប់ខ្លួនឯង នៅយប់ថ្ងៃអាទិត្យ ទី0៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីខែមុន ក៏បានចាត់ទុកអំពើហិង្សាដោយកាំភ្លើងរបស់សហរដ្ឋអាមេរិកថាជា ការឆ្លងរីករាលដាល និងជា ភាពអាម៉ាស់អន្តរជាតិ ។
មានមនុស្សយ៉ាងហោចណាស់ជាង ៤៣,០០០ នាក់ដែលបានបាត់បង់ជីវិតជាប់ទាក់ទងនឹងកាំភ្លើងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដោយរួមបញ្ចូលទាំងការធ្វើអត្ថឃាតផង។
ប្រភព៖ CNA