មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឲយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើស ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា  នូវសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សម្តេចតេជោនាយករដ្ឋមន្ត្រី និងជួបសំណេះសំណាលសិស្សនិទ្ទេសAនៅថ្ងៃទី២ខែកុម្ភះខាងមុខនេះ តុលាការខេត្តតាកែវ សម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ចោទប្រកាន់ពីបទ «ឆបោក និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ » ក្រោយដើរប្រមូលលុយពីពលរដ្ឋរឿងរត់ការរំលោភយកដីរដ្ឋនៅភ្នំដំរីរមៀល កម្ពុជា និងម៉ាល់ឌីវ ព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល ៣០ថ្ងៃ អាជ្ញាធរក្រុងដូនកែវ ព្រមានរុះរើសំណង់ខុសច្បាប់គ្រប់ប្រភេទ ដែលសង់រំលោភដីចំណីផ្លូវ និងប្រឡាយទឹកសាធារណៈ អភិបាលក្រុងដូនកែវ ស្នើដល់មន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀនរដ្ឋ និងឯកជនទាំងអស់ ដើម្បីចៀសវាងបង្កនូវផលប៉ះពាល់ដល់សុខភាពសិស្ស ធ្លាយទុយោបូមខ្សាច់បង្កប់កាត់ផ្លូវជាតិលេខ២ ផ្ទុះបណ្តាលឱ្យប៉ោងផ្លូវដូចខ្នងអណ្តើក សម្តេចតេជោ ហ៊ុន សែន ស្នើអង្គភាពACUស្រាវជ្រាវជាបន្ទាន់ភាពមិនប្រក្រតីការលួចបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដីនិងផ្ទះរបស់ក្រសួងការបរទេស ដែលលោក គង់ គាំ កំពុងស្នាក់នៅ សម្តេចតេជោ ហ៊ុន សែន ដាស់តឿនឱ្យ លោក គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល លោក គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ រថយន្តស៊េរីទំនើបៗ៣គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ពលរដ្ឋ និស្សិត និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅសាធារណរដ្ឋកូរ៉េរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧មករា ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា សម្តេចតេជោ ហ៊ុន សែន  អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រោមម្លប់សន្តិភាព និងកម្លាំងសាមគ្គីបានធ្វើឲ្យសមិទ្ធផលជាច្រើនមានការរីកចម្រើនអត់ឈប់ឈរ ពេញ១ឆ្នាំ ២០២២ សម្តេចតេជោបានជួយថវិកាដល់គ្រួសារដែលមានសមាជិកទទួលមរណៈភាពក្នុងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាលចំនួន ៧៤លានរៀល សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពភរិយាឯកឧត្តម វ៉ា គឹមហុង លោក កែវ វ៉ាន្នី ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋកាលីហ្វរញ៉ាសហ រដ្ឋអាមេរិក អញ្ជើញចូលរួមប្រារព្វពិធីខួបលេីកទី ៤៤ នៃទិវាជ័យជម្នះ ៧មករា សម្ដេចតេជោ ហ៊ុន សែន ៖ចេញអនុក្រឹត្យ ស្ដីពី ការដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ដ្រីជាប់កិច្ចសន្យា

សម្ដេចតេជោ ហ៊ុន សែន ៖អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រនិងបន្តស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវា ព្យាបាលប្រមាណ ១១.០០០នាក់

01-ធ្នូ-2022 - ម៉ោង 11:26:AM

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំឱ្យភាគី ពាក់ព័ន្ធត្រូវខិតខំថែមទៀតក្នុងការស្វែង រកអ្នកផ្ទុកមេរោគអេដស៍ បាត់មុខមិនទាន់មកទទួលសេវាព្យា​បាលប្រមាណ ១១ ០០០នាក់ ដើម្បីបញ្ចៀស កុំឱ្យមានការបោះបង់ការព្យាបាល របស់អ្នកផ្ទុកមេរោគ អេដស៍។

តាមរយៈសារលិខិត ចេញផ្សាយ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជា ត្រូវបានរាប់បញ្ចូល ក្នុងចំណោមប្រជាជនក្រីក្រ ដែលកំពុងទទួលបានការគាំពារសង្គម កាន់តែទូលំទូលាយ ។ ជាមួយគ្នានេះ អាជ្ញាធរជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ បានសហការជាមួយក្រសួងផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុង ការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលពុំទាន់ទទួល ការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ ។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦៣.៦១០នាក់ បានកំពុងទទួល ការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ក្នុងនោះ អ្នកផ្ទុកមេរោគេអដស៍ចំនួន ៦.៦១៧នាក់ បានទទួលបានប័ណ្ណមូលនិធិ សមធម៌ផងដែរ ។

សម្ដេចតេជោ បន្ដថា កម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្តូរ មុខមាត់កម្មវិធី អេដស៍ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ ដែលមានភាពធន់ និង មានចីរភាព ។ សម្ដេច ថា កម្ពុជា បានចាប់ផ្តើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយ ដែល មុតស្រួចក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍គ្រប់លំដាប់ថ្នាក់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរ ជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ ។

សម្ដេចតេជោ បញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែង រកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវា ព្យាបាលប្រមាណ ១១.០០០នាក់ និងក្នុងការបញ្ចៀស កុំឱ្យមានការបោះបង់ការ ព្យាបាលរបស់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់។ ជាមួយនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ក្នុងចំណោមប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម»។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី លើកឡើងថា ដើម្បីឈានទៅសម្រេចជោគជ័យ នៃការបង្ការ ទប់ស្កាត់ ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបាន ជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍ នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយ សារសុវត្ថិភាព នៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធី PrEP ឬ PEP ឬការធ្វើតេស្ត រកមេរោគអេដស៍ ដោយខ្លួនឯង ៕