អភិបាលខេត្តពោធិ៍សាត់ថ្មី ណែនាំឱ្យអ្នកគ្រប់គ្រងផ្សារត្រូវសម្រួលទីតាំងឱ្យបានល្អប្រសើរ ដល់អ្នកលក់ដូរ តាមកញ្ច្រែងល្អី និងមិនត្រូវយកថ្លៃភាស៊ីពីពួកគាត់ទ្បើយ រដ្ឋមន្ត្រីក្រសួងរ៉ែ៖ប្រកាសសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រសួងសុខាភិបាល បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤នាក់ ខណៈមានអ្នកជាសះស្បើយ៩នាក់ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន សម្ដេចតេជោ ហ៊ុន សែន ៖អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រនិងបន្តស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវា ព្យាបាលប្រមាណ ១១.០០០នាក់ ប្រធានព្រឹទ្ធសភាកម្ពុជាអនុញ្ញាតឲ្យ ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសេវាកម្មអំឡុងពលដំណើរការប្រឡងបាក់ឌុបនាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីរការអុជកាំជ្រួចជាច្រើនគ្រាប់ ដើម្បីអបអរសាទរពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖ ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះប្រជាជនរុនតាឯក ជំរុញឱ្យប្រ​ជា​ជននៅតំបន់រុនតាឯកដែលបានរើចេញពីតំបន់រមនីយដ្ឋានអង្គរ និងភូមិពាក់ស្នែង នឹងមានផ្ទះរស់នៅប្រកបដោយផាសុកភាព   រដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ជួបប្រជុំគ្នានៅកម្ពុជា ដើម្បីពិភាក្សារកដំណោះស្រាយ ចំពោះបញ្ហាប្រឈម សន្តិសុខសំខាន់ៗក្នុងតំបន់ និងក្នុងពិភពលោក   រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្តេជ្ញាជំរុញការនាំចេញអង្ករនៅឆ្នាំ២០២៣ខាងមុខឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោននៅក្នុងឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនក្រុមចោរ លួចគាស់ផ្ទះ និងលួចកាត់ខ្សែភ្លើង ០៧នាក់ នៅភូមិសាស្រ្តក្រុងដូនកែវ សម្តេចតេជោ បញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានមេដឹកនាំរូបណាឆ្លងកូវីដ១៩ បន្ទាប់ពីចាកចេញពីរកម្ពុជានោះទេ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់សាធារណជន ដែលម្ចាស់យាន្តជំនិះគ្រប់ប្រភេទសូមប្រញាប់រួសរាន់មកប្រកាស និងបង់ពន្ធឱ្យបានទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីប្រកាសព័ត៌មាន អំពីការធ្លាក់ចុះនៃថ្លៃស្រូវ កម្ពុជា-ព្រុយណេ បានចេញសេចក្ដីថ្លែងការណ៍រួម ១៥ចំណុច ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មី សម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

24-តុលា-2022 - ម៉ោង 09:49:AM

នៅព្រឹក ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ។

ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រពូជនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។ តាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។

ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិកតា។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបបងប្អូនប្រជាកសិករនាថ្ងៃនេះ និងបានចូលរួមសោកស្ដាយ និងរំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉េ សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រជាកសិករគ្រប់ៗរូប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ក៏ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន។ ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញនេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មី នោះទេ នេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩សូម្បីតែម្នាក់។ តែទោះជាមិនមានឆ្លងថ្មីក៏ដោយ យើងនៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ១៩ ពីព្រោះកូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស: ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាបន្តទៀត។ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខលំបាកគណបក្សប្រជាជនកម្ពុជា តែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋពេលវេលា៕