អភិបាលខេត្តពោធិ៍សាត់ថ្មី ណែនាំឱ្យអ្នកគ្រប់គ្រងផ្សារត្រូវសម្រួលទីតាំងឱ្យបានល្អប្រសើរ ដល់អ្នកលក់ដូរ តាមកញ្ច្រែងល្អី និងមិនត្រូវយកថ្លៃភាស៊ីពីពួកគាត់ទ្បើយ រដ្ឋមន្ត្រីក្រសួងរ៉ែ៖ប្រកាសសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រសួងសុខាភិបាល បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤នាក់ ខណៈមានអ្នកជាសះស្បើយ៩នាក់ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន សម្ដេចតេជោ ហ៊ុន សែន ៖អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រនិងបន្តស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវា ព្យាបាលប្រមាណ ១១.០០០នាក់ ប្រធានព្រឹទ្ធសភាកម្ពុជាអនុញ្ញាតឲ្យ ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃសេវាកម្មអំឡុងពលដំណើរការប្រឡងបាក់ឌុបនាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីរការអុជកាំជ្រួចជាច្រើនគ្រាប់ ដើម្បីអបអរសាទរពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖ ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះប្រជាជនរុនតាឯក ជំរុញឱ្យប្រ​ជា​ជននៅតំបន់រុនតាឯកដែលបានរើចេញពីតំបន់រមនីយដ្ឋានអង្គរ និងភូមិពាក់ស្នែង នឹងមានផ្ទះរស់នៅប្រកបដោយផាសុកភាព   រដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ជួបប្រជុំគ្នានៅកម្ពុជា ដើម្បីពិភាក្សារកដំណោះស្រាយ ចំពោះបញ្ហាប្រឈម សន្តិសុខសំខាន់ៗក្នុងតំបន់ និងក្នុងពិភពលោក   រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្តេជ្ញាជំរុញការនាំចេញអង្ករនៅឆ្នាំ២០២៣ខាងមុខឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោននៅក្នុងឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនក្រុមចោរ លួចគាស់ផ្ទះ និងលួចកាត់ខ្សែភ្លើង ០៧នាក់ នៅភូមិសាស្រ្តក្រុងដូនកែវ សម្តេចតេជោ បញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានមេដឹកនាំរូបណាឆ្លងកូវីដ១៩ បន្ទាប់ពីចាកចេញពីរកម្ពុជានោះទេ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់សាធារណជន ដែលម្ចាស់យាន្តជំនិះគ្រប់ប្រភេទសូមប្រញាប់រួសរាន់មកប្រកាស និងបង់ពន្ធឱ្យបានទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីប្រកាសព័ត៌មាន អំពីការធ្លាក់ចុះនៃថ្លៃស្រូវ កម្ពុជា-ព្រុយណេ បានចេញសេចក្ដីថ្លែងការណ៍រួម ១៥ចំណុច ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មី សម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ក្នុងស្រុកកោះធំ ខេត្តកណ្តាល

17-តុលា-2022 - ម៉ោង 10:20:AM

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២។

ឆ្លៀតក្នុងឱកាសនោះលោកក៏សូមសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល ចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ព្រមទាំងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតទ្បើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាការប្រារព្ធពិធីក្នុងទីអារាមដែលត្រូវបានកសាងក្នុងឆ្នាំ១៩៥៣ នេះ គឺស្របពេលនៃការរំឭកខួបទី១០នៃការយាងចូលព្រះទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ហើយក៏ជាការរំឭកផងដែរអំពីសមិទ្ធផលដ៏ធំបំផុតមួយ ដែលព្រះអង្គសម្រេចបាន គឺការនាំឯករាជ្យជាតិមកជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងអំទ្បុងពេលនោះហើយ ដែលចាប់ផ្តើមមានការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែជាអកុសលរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ បានបង្កជាភ្លើងសង្គ្រាម និងបន្តរហូតមកដល់របបប៉ុលពត ដោយមានការកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោរឃៅ ហើយរាល់សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាតិទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសេសសល់។ បរិការណ៍នេះ បានសបញ្ជាក់ថា ព្រះករុណណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានដឹកនាំប្រទេសប្រកបដោយអំពើបុណ្យកុសល ដោយបាននាំមកនូវសន្តិភាព និងភាពរុងរឿងជូនជាតិ និងប្រជាពលរដ្ឋ ហើយបើទោះបីជាព្រះអង្គសោយព្រះទិវង្គតទៅពិតមែន ក៏នៅតែបន្សល់ទុកនូវព្រះកិត្តិនាមដ៏ក្រអូបដក់ជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។

លោកបណ្ឌិត បន្ថែមថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង ហើយតែងនៅបម្រើការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណាបានរត់ចោល និងបោះបង់ប្រជាពលរដ្ឋឡើយ។ ការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការស្រលាញ់ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ ជារៀងរហូតមក។ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ និងបន្តរួមគ្នាកលើកម្ពស់មោទនភាព និងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ទ្បើងល្បីល្បាញលើឆាកអន្តរជាតិផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត រំលេចផងដែរថា គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រលាញ់ពេញចិត្តពីប្រជាពលរដ្ឋម្ចាស់ស្រុក ហើយក៏នៅតែបន្តប្រកាន់នូវការអនុវត្តគោលនយោបាយប្រកបដោយធម៌ តាមរយៈការផ្តល់សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ដើម្បីពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ស្អិតរមួត និងសិ្ថតស្ថេរយូរអង្វែងតរៀងទៅ។

លោក សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និងខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ដែលតែងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តកណ្តាល និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាន និងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ និងសូមអរគុណគណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការ ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជន ដោយមិនគិតពីការនឿយហត់ និង ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក៕