លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អៀង សារឹម ត្រូវបានតែង តាំងជាប្រធានពន្ធនាគារខេត្តកំពតថ្មី ជំនួសលោក អែម បូរ ត្រូវបានចូលនិវត្តន៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ជាមន្ត្រីត្រូវរៀនវិបស្សនាឆ្លុះកញ្ចក់ ដុសក្អែលមើលខ្លួនឯងឲ្យបានល្អ ដើម្បី​​​​បំរើប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន៖ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ និងប្រកាសច្រានចោលការចោទប្រកាន់របស់ជនបំភ្លៃព័ត៌មានមិនពិត រង្វាន់ទ្បានពីរភេសជ្ជៈ Boostrongទី២សម្រាប់អ្នកខេត្តតាកែវមួយទៀតហើយនៅស្រុកបាទី ខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការផ្លាស់ប្តូរឈ្មោះផ្លូវជាតិបន្តទៅទៀត កម្លាំងអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងដែលគប់ដុំថ្មដាក់គ្នានៅលើផ្លូវជាតិលេខ៣ បានចំនួន ៦នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ បណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិក បន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជា មនុស្សស្លា.ប់ជាង១ខែទៅហើយ សមត្ថកិច្ចស្រុកត្រាំកក់ នៅមិនរកមុខជនដៃដល់ឃើញ ឬក៏មានអាថកំបាំងអ្វី! ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការតែងតាំងត្រូវផ្អែកលើគោលការណ៍បីធំ និងគិតនូវផលប្រយោជន៍រួមរបស់អង្គភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការតែងតាំងត្រូវផ្អែកលើគោលការណ៍បីធំ និងគិតនូវផលប្រយោជន៍រួមរបស់អង្គភាព កម្លាំងអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយករូបភាពមេបញ្ជាការរងអាវុធហត្ថខេត្តម្នាក់និងក្រុមគ្រួសារ មកបង្កើតគណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់ លោក ចូ បៃដិន បានធ្វើដំណើរចេញពីរអ៊ុយក្រែនទៅដល់រដ្ឋធានីវ៉ាសូវី នៃប្រទេសប៉ូឡូញហើយ សម្តេចតេជោ ប្រកាសថ្កោលទោសចំពោះកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលម្តងហើយម្តងទៀត បណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសទទួលស្គាល់សាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត ៣ ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី ៖ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព បណ្ឌិត ហ៊ុ​ន ម៉ាណែត ស្នើដល់សាលាអន្តរជាតិពង្រឹងការសិក្សា​​ភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ពីរមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ បណ្ឌិត ហ៊ុន ម៉ាណែត៖វិស័យឯកជន ជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ចាប់បានហើយ! ក្រុមក្មេងស្ទាវ ៤នាក់ ដែលជាប់ពាក់ព័ន្ធករណី កាប់សម្លា.ប់ យុវជនម្នាក់ នៅឃុំប្រាំបីមុំ ស្រុកទ្រាំង ក្រសួងព័ត៌មាន បើកទទួលការចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញចាប់ពីរថ្ងៃទី១ ខែកុម្ភៈតទៅ

លោក ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយគណៈដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង

19-កញ្ជា-2022 - ម៉ោង 08:54:AM

ភ្នំពេញ៖ កាលពីរព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីស្តាប់ស្ថានការណ៍ និងស្វែងយល់ពីស្ថានភាព នៃសាកលវិទ្យាល័យ ព្រមទាំងដើម្បីពិភាក្សាលើការងារអភិវឌ្ឍយុវជនក្នុងក្របខណ្ឌការងារស្ម័គ្រចិត្ត និងតួនាទី ស.ស.យ.ក. ក្នុងការផ្តល់ឱកាសនានាដល់យុវជន ក៏ដូចជានិស្សិតនៅសកលវិទ្យាល័យ។

ពិធីសំណេះសំណាលក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក. អនុប្រធានអចិន្ត្រៃយ៍ក.យ.គ. ,សាកវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ព្រមទាំងគណៈដឹកនាំ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និស្សិត ជាសមាជិកស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង សរុបប្រមាណ៥០០នាក់។

នាឱកាសនៃពិធីសំណេះសំណាលនេះ លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ហ៊ុន ម៉ានី និងបានធ្វើការរាយការណ៍បង្ហាញពីសកម្មភាពដែលសម្រេចបានកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសលើការងាររួមចំណែកជំរុញការយល់ដឹងពីតួនាទីរបស់យុវជនដើម្បីសង្គមជាតិ និងការពង្រឹងភាពជាអ្នកដឹកនាំដល់ប្អូនៗនិស្សិត ក្នុងការក្លាយខ្លួនជាដំណោះស្រាយសម្រាប់សង្គមជាដើម។

លោកបានគូសបញ្ជាក់ថា វត្តមាន ស.ស.យ.ក. នៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាចលករដ៏សំខាន់ក្នុងការគាំទ្រ លើកទឹកចិត្តយុវជនមានបណ្តុះភាពជាអ្នកដឹកនាំ ដើម្បីជាធនធានសម្រាប់ជាតិ។

ជាមួយគ្នានេះ តាមរយៈសកម្មរបស់ក.យ.គ. ក្រុមនិស្សិតបានចូលរួមយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីក្នុងការលើកតម្កើងកិច្ចការស្ម័គ្រចិត្ត និងអភិវឌ្ឍន៍សមត្ថភាព និងបទពិសោធន៍របស់និស្សិតទូទាំងសកលវិទ្យាល័យ៕