ព្រះចៅអធិការវត្តព្រៃផ្អេរ ធ្លាប់ធ្វើកិច្ចសន្យាទទួលស្គាល់កំហុសលេងល្បែងស៊ីសង ប្រសិននៅបន្តប្រព្រឹត្តខុសឆ្គងដដែលៗ សុំលាចាកសិក្ខាបទ ដោយមិនមានការតវ៉ាអ្វីទាំងអស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេច ស ខេង ​ណែនាំឲ្យសមត្ថកិច្ចនគរបាលរាចរណ៍ត្រូវខិតខំប្រឹងប្រែង ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រដ្ឋលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពលរដ្ឋបង់គ្រប់លុយ ៣៥០០០ដុល្លារ ទិញផ្ទះពី បុរីឡេងណាវ៉ាត់ត្រា ជាង ២ឆ្នាំហើយ មិនដឹងផ្ទះនៅណា ឆាតសួរក្រុមហ៊ុនឆ្លើយតបមិនចេញ និងមានលេស ១០០ជំពូក ​កុមារា​ម្នាក់​ស្លាប់​ដោយ“ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារទំនើបអូឡាំព្យា លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញកាត់ឫសសីមានិងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើលក្នុងខេត្តព្រៃវែង សាលាដំបូងខេត្តកំពត ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកគឹម បញ្ញា អភិបាលរងក្រុងបូកគោ នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយកាកបាទក្រហមប្រចាំឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនសាខាកាកក្រហមកម្ពុជាស្រុកចន្ទ្រា ស្វាយរៀង សម្តេចតេជោ ហ៊ុន សែន ទម្លាយនូវរឿងរ៉ាវនៃការតាំងចិត្តរឹងមាំ ក្នុងការបន្តផ្តល់ការទុកចិត្តលើលោក ឃួង ស្រេង ឲ្យបន្តតំណែងជាអភិបាលរាធានីភ្នំពេញ សម្រាប់អាណត្តិទី២ នាយឧត្តមសេនីយ៍  កិច្ចការពារជាតិត្រូវតែបន្តពង្រឹង តាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ រយះពេលជិត ១ខែហើយ ទន្ទឹងរងចាំសមត្ថកិច្ចវែកមុខជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ នៅឃុំលាយបូរ មកផ្តន្ទទោសតាមច្បាប់ ខណៈតម្រុយពលរដ្ឋផ្ដល់អោយសឹង ១០០% ទៅហើយ សម្តេចតេជោ ហ៊ុន សែន៖មន្ត្រីខ្លះឱ្យប្រពន្ធរៀបចំហុងស៊ុយកន្លែងធ្វើការឲ្យ លូកលាន់កិច្ចការរបស់ប្តី តែចុងក្រោយបាត់បង់អស់តំណែង ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយបណ្ឌិត ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សម្តេចតេជោ ស្នើម៉ាឡេស៊ីស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អៀង សារឹម ត្រូវបានតែង តាំងជាប្រធានពន្ធនាគារខេត្តកំពតថ្មី ជំនួសលោក អែម បូរ ត្រូវបានចូលនិវត្តន៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ជាមន្ត្រីត្រូវរៀនវិបស្សនាឆ្លុះកញ្ចក់ ដុសក្អែលមើលខ្លួនឯងឲ្យបានល្អ ដើម្បី​​​​បំរើប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន៖ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ និងប្រកាសច្រានចោលការចោទប្រកាន់របស់ជនបំភ្លៃព័ត៌មានមិនពិត រង្វាន់ទ្បានពីរភេសជ្ជៈ Boostrongទី២សម្រាប់អ្នកខេត្តតាកែវមួយទៀតហើយនៅស្រុកបាទី ខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២២នេះ

15-កញ្ជា-2022 - ម៉ោង 09:05:AM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសារសំឡេងថ្មីមួយជូនជនរួមជាតិ បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្អាកព្រះរាជពិធីនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះឡើយ។

នៅក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាក់ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយសារការរាតត្បាតជំងឺកូវីដ១៩មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយមូលហេតុធំមួយទៀតនោះ គឺកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស យើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត»

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅតែពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាហើយនោះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ក៏មានការបំពេញទស្សនកិច្ចជាផ្លូវការពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីហ្វីលីពិន។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្រៅតែពីកម្មវិធីដ៏ធំខាងលើនេះហើយ ក៏នៅមានការរៀបចំពិធីបុណ្យឯករាជ្យជាតិទៀត ដែលធ្វើឱ្យរាជរដ្ឋាភិបាល ពិបាកក្នុងការត្រៀមលក្ខណៈក្នុងការរក្សាសន្តិសុខ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ដូច្នេះ «ការលើកឡើងរបស់មនុស្សមួយចំនួនថា រាជរដ្ឋាភិបាលអស់លុយគ្មានលទ្ធភាពបម្រើឱ្យពិធីបុណ្យអុំទូក ក៏សូមវិភាគទៅតាមការគួរ។ ក៏ប៉ុន្តែខ្ញុំព្រះករុណា ខ្ញុំគ្រាន់តែបញ្ជាក់ថា ក្នុងឋានៈជាម្ចាស់ទទួលខុសត្រូវ យើងកំពុងទទួលនូវសំណូមពរនៃទស្សនកិច្ចផ្សេងៗទៀត។ ក៏ប៉ុន្តែយើងគ្រាន់តែអាចទទួលបាននាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីហ្វីលីពិនសម្រាប់ថ្ងៃទី០៧, ០៨, ០៩។ ចាប់ពីថ្ងៃទី១០ គឺយើងចាប់ផ្តើមប្រជុំអាស៊ានតែម្តង។ ដូច្នេះនេះហើយជាមូលហេតុធំនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅឆ្នាំនេះ»

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស យើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត»

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការយោគយល់៕