ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

កម្លាំងអាវុធហត្ថខេត្តតាកែវ ពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

15-សីហា-2022 - ម៉ោង 02:53:PM

តាកែវ៖ ជនសង្ស័យ ០៥នាក់ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្រុកសំរោង ០១នាក់ និង០៤នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៤ ខែសីហានេះ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុច ភូមិត្រពាំងគល់ ឃុំខ្វាវ ស្រុកសំរោង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឈ្មោះ វើង វី ភេទប្រុស អាយុ៣៥ឆ្នាំ ដកហូតបានវត្ថុតាង ថ្នាំញៀនចំនួន ០៣កញ្ចប់  ធំ០២ (តូច០១), ទម្ងន់ ៣២,២៧ក្រាម (ថ្លឹងទាំងសំបក់ថង់) និងទូរសព្ទ័ ១គ្រឿងពណ៏ក្រហម ម៉ាកអូប៉ូ។ លោកវរសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបន្ថែមថា ក្រោយក្រោយពីបានស្តាប់ចម្លើយជនសង្ស័យឈ្មោះ វើង វី បានសារភាពថាថ្នាំញៀន ដែលសមត្ថកិច្ចបានដកហូត គឺខ្លួនបានទិញពីមនុស្សម្នាក់ឈ្មោះ សល់ ប្រុស អាយុប្រហែលជាង ៣៤ឆ្នាំ រស់នៅម្តុំភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដោយបានការអនុញ្ញាតពី លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ទើបកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការពន្លាតដែនសមត្ថកិច្ចពីខេត្តតាកែវ ទៅខេត្តកំពង់ស្ពឺ ដោយបានធ្វើការឃាត់ខ្លួនសង្ស័យបានចំនួន ០៤នាក់៖ ១/ ឈ្មោះ អ៊ី វុត្ថា ភេទប្រុស អាយុ ៣២ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, ២/ ឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ ៣០ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, ៣/ ឈ្មោះ នាក់ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, និងទី ៤/ ឈ្មោះ ចក់ លឹម ភេទប្រុស អាយុ ២៨ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, ដោយឡែកជនសង្ស័យឈ្មោះ សល់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានរត់គេចខ្លួន។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចយើងបានធ្វើការដកហូតបានវត្ថុតាងមាន៖ សម្ភារៈសេពថ្នាំញៀនមួយចំនួន (ដបទឹកសុទ០២), ទូរស័ព្ទចំនួន ០៣ (អូប៉ូ១,មិនស្គាល់ម៉ាក០២)។ ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ០៥នាក់ ត្រូវបានឃាត់នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាបណ្ដោះអាសន្នដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕