ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

នាយកដ្ឋាននគរបាលចរាចរណ៍ បញ្ជាក់ជាថ្មីចំពោះចំងល់មហាជនសម្រាប់អ្នកបើកបរយានយន្តដែលត្រូវយកឯកសារដាក់តាមខ្លួន

02-សីហា-2022 - ម៉ោង 03:40:PM

ភ្នំពេញ៖ បន្ទាប់ពីមានប្រតិកម្ម កក្រើកលើកទ្បើងនៅលើបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់មហាជន ដែលពាក់ព័ន្ធទៅនឹងការតម្រូវឲ្យអ្នកបើកបរយានយន្តទាំងអស់ត្រូវយកឯកសារ ច្បាប់ដើមដាក់តាមខ្លួន  ដូចជាបណ្ណបើកបរបណ្ណសំគាល់យានយន្ត  និងកន្ទុយឈៀកនោះ នៅព្រឹក ថ្ងៃទី  ២  ខែសីហា  ឆ្នាំ  ២០២២  នេះ  នាយកដ្ឋាននគរបាលចរាចរណ៍  និង  សណ្ដាប់ ធ្នាប់ សាធារណៈ  បានចេញមកបំភ្លឺបញ្ជាក់ដូច្នេះ។

គ្រប់អ្នកបើកបរទាំងអស់តម្រូវឲ្យមាន ឯកសារភ្ជាប់ពេលកំពុងធ្វើចរាចរណ៍ដូចជា៖

១-  បណ្ណបើកបរ  (  ច្បាប់ដើមហ្ស៊ីន  ) 

២- បណ្ណសំគាល់យានយន្ត  (  ច្បាប់ ចម្លង មានការ បញ្ជាក់ ត្រឹមត្រូវ  "  បញ្ជាក់ ពី  អាជ្ញាធរ ខណ្ឌ ស្រុកក្រុង  "  ) 

៣- វិញ្ញាបនបត្រ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេសយានយន្ត  (  ច្បាប់ ចម្លង មានការ បញ្ជាក់ ត្រឹមត្រូវ  "  បញ្ជាក់ ពីអាជ្ញាធរ ខណ្ឌ ស្រុកក្រុង  "  ) ។

ចំពោះចំងល់របស់មហាជនខាងលើនេះផងដែរ លោក គង់ វិមាន  អ្នកនាំពាក្យ ក្រសួងសាធារណការ  និង ដឹកជញ្ជូន  ក៏បាន បំភ្លឺបន្ថែម ថា  តាម គោលការណ៍ ច្បាប់  អ្នក បើកបរ យានយន្ត គ្រប់ប្រភេទត្រូវមាន ឯកសារ ច្បាប់ ដើមដាក់តាមខ្លួន  ។  ប៉ុន្តែ ដោយមើលឃើញ  ការ លំបាក របស់ បងប្អូន ប្រជាពលរដ្ឋ ដែល ទិញរថយន្ត បង់រំលោះ  និង  បងប្អូនដែលយក បណ្ណសំគាល់យានយន្ត ទៅដាក់បញ្ចាំ  ក៏ដូចជា បុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូន មន្ត្រីជំនាញ បាន ស្នើសុំ គោល ការណ៍ សម្រេចជាថ្មី ពី ថ្នាក់ ដឹកនាំ ក្រសួងសាធារណការ  និង  ដឹក ជញ្ជូន  ដើម្បីជួយសម្រួល ដល់ការ លំបាក របស់បងប្អូនប្រជាពលរដ្ឋ  ដោយតម្រូវអោយយកតែ  បណ្ណបើកបរប៉ុណ្ណោះ ជាច្បាប់ដើម  ។

ប៉ុន្តែដោយឡែក បណ្ណសំគាល់យានយន្ត  និង  វិញ្ញាបនបត្រ  ត្រួតពិនិត្យលក្ខណៈ បច្ចេកទេស យានយន្តវិញនោះ  គឺអាចឲ្យប្រើប្រាស់ ឯកសារថតចម្លងបាន តែតម្រូវឲ្យមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរ ក្រុង / ខណ្ឌ / ស្រុករបស់ខ្លួនរស់នៅបានហើយ ៕