លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន ជាផ្លូវការ

23-មិថុនា-2022 - ម៉ោង 01:23:PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ជាផ្លូវការ ដើម្បីជំរុញដំណើរការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តិនៃបច្ចេកវិទ្យាឌីជីថល។

សិក្ខាសាលាស្តីពី ការដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា នេះ ក្រោមអធិបតីភាពលោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសវនករផ្ទៃក្នុង ដែលអញ្ជើញមកពីបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាលចំនួន៥៣។

សិក្ខាសាលានេះ មានគោលបំណងពង្រឹង និងពង្រីកបន្ថែមចំណេះដឹង ជូនសវនករទាក់ទងនឹងការត្រួតពិនិត្យផ្ទៃក្នុង ផ្នែកបច្ចេកវិទ្យាព័ត៌មាន (Internal Control for IT) ដើម្បីជួយឱ្យសវនករអាចធ្វើសវនកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT System) ក៏ដូចជាជួយធានាឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងនោះ រឹងមាំ និងមានដំណើរការល្អ អាចសម្រេចគោលបំណង បានតាមការរំពឹងទុករបស់ក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាល។

លោក ជា វុធណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងថា គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ជាក្របខណ្ឌមួយក្នុងចំណោមក្របខ័ណ្ឌសំខាន់ៗ សម្រាប់គាំទ្រ និងពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន វិស័យសាធារណៈ ឱ្យសម្រេចបានតាមការរំពឹងទុកប្រកប ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសកិច្ចការកែទម្រង់នានា របស់រាជរដ្ឋាភិបាល និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

លោកបន្តថា ឯកសារស្តីពីគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មានថ្មីនេះ បានជំនួសឯកសារស្តីពីការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ចេញផ្សាយក្នុងឆ្នាំ២០១៦ និងត្រូវបានជឿជាក់ថា មានលក្ខណៈគ្រប់ជ្រុងជាង អាចឆ្លើយតបតាមតម្រូវការរបស់សវនករ រួមទាំងថ្នាក់ដឹកនាំ និងអ្នកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅក្នុងបរិបទនៃការរីកចម្រើនលឿន របស់សេវាសាធារណៈឌីជីថល នាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។

លោក ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តសវនករផ្ទៃក្នុងគ្រប់រូប ខិតខំអនុវត្តការងារដោយអនុលោម តាមក្របខណ្ឌគតិយុត្ត បទដ្ឋានបច្ចេកទេសជំនាញសវនកម្មផ្ទៃក្នុង ព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីរួមចំណែកជំរុញការផ្តល់សេវាសាធារណៈ របស់ក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈបានកាន់តែប្រសើរឡើង។

លោកបន្តថា ការដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ជំនាន់ទី២ ពិតជាសារៈសំខាន់ជាគន្លឹះ អាចជួយពង្រឹងគុណភាព និងប្រសិទ្ធភាពការងារសវនកម្មបច្ចេកវិទ្យាព័ត៌មាន នៅក្នុងយុគសម័យឌីជីថលូបនីយកម្ម ប្រកបដោយជវភាព។

លោកជំរុញឱ្យក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈ ត្រូវពង្រឹងការកសាងសមត្ថភាពសវនកម្ម បច្ចេកវិទ្យាព័ត៌មាន និងជំរុញការប្រើប្រាស់សេវាប្រឹក្សា របស់សវនករពីដើមទីក្នុងការរៀបចំ ឬកែសម្រួលប្រព័ន្ធនីមួយៗ៕