ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា បានយាងចូលទីវង្គតក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា ដោយព្រះជរាពាធ បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង រថយន្ត​ ៣គ្រឿងត្រូវបានដើមឈើមួយដើមធំរលំកិន នៅចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ ទឹកជ្រោះភ្នំគូលែន  នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី លោក Anthony Albanese ស្បថចូលកាន់តំណែង នៅមុនកិច្ចប្រជុំកំពូល Quad សម្តេចតេជោ ហ៊ុ​ន សែន ថ្ងៃទី២០ខែឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជូនគ្រូឧទ្ទេសនាម បណ្តុះបណ្តាលភ្នាក់ងារនិងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគីរី លោក ហ៊ុន ម៉ានិត អញ្ជើញម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូរ ខេត្តកំពត មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្នុងបេសកកម្មប្រឆាំងកូវីដ-១៩ ព្រឹកនេះសម្ដេចតេជោ​  ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីដា) រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖រាជរដ្ឋាភិបាល ប្ដេជ្ញាជំរុញពន្លឿនវឌ្ឍនភាព សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរឹងមាំនាពេលអនាគត លោក ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់លើយោធិន គ្រួសារ និងអតីតយុទ្ធជនជានិច្ច សម្ដេច ហេង សំរិន អញ្ជើញបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាពអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមថ្មី សម្តេចតេជោ បានអញ្ជើញដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិកហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត តាកែវ នាំយកថវិការបស់ប្រធានមកចែកជូនដល់សមាជិកដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

ព្រះមហាក្សត្រ អំពាវនាវឲ្យជនរួមជាតិខ្មែរ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា

10-ឧសភា-2022 - ម៉ោង 12:27:PM

ភ្នំពេញ៖ យោងតាមរយៈព្រះរាជសារលិខិត ផ្ញើជូនជនរួមជាតិ បងប្អូន កូនក្មួយ ជាទីគោរពស្នេហា, ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានអំពាវនាវឲ្យជនរួមជាតិ ដែលជាអ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា កុំឱ្យមានការព្រួយបារម្ភអ្វីទាំង។

ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រខ្មែរ ដែលទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូនកូនក្មួយ អ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជាទូទៅ ជាសកលដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ។

សូមបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ប្រកបនូវព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្តីគោរព ស្នេហាដ៏ជ្រាលជ្រៅជាទីបំផុតអំពីខ្ញុំ»។

សូមជម្រាបជូនថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព។

ប្រសិនបើប្រជាពលរដ្ឋមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនអស់សុពលភាព ឬបាត់ ឬខូច ឬកែតម្រូវ សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពី អាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត។ ការស្នើសុំ ឯ.អ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីល្ងាច៕