04-ឧសភា-2022 - ម៉ោង 08:54:AM
ភ្នំពេញ៖ សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៤-១០ ខែឧសភា ឆ្នាំ២០២២ ដោយបញ្ជាក់ថា អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប (ឥណ្ឌា) ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះកន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។
២៖ តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣៖ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៤ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕