ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា បានយាងចូលទីវង្គតក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា ដោយព្រះជរាពាធ បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង រថយន្ត​ ៣គ្រឿងត្រូវបានដើមឈើមួយដើមធំរលំកិន នៅចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ ទឹកជ្រោះភ្នំគូលែន  នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី លោក Anthony Albanese ស្បថចូលកាន់តំណែង នៅមុនកិច្ចប្រជុំកំពូល Quad សម្តេចតេជោ ហ៊ុ​ន សែន ថ្ងៃទី២០ខែឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជូនគ្រូឧទ្ទេសនាម បណ្តុះបណ្តាលភ្នាក់ងារនិងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគីរី លោក ហ៊ុន ម៉ានិត អញ្ជើញម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូរ ខេត្តកំពត មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្នុងបេសកកម្មប្រឆាំងកូវីដ-១៩ ព្រឹកនេះសម្ដេចតេជោ​  ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីដា) រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖រាជរដ្ឋាភិបាល ប្ដេជ្ញាជំរុញពន្លឿនវឌ្ឍនភាព សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរឹងមាំនាពេលអនាគត លោក ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់លើយោធិន គ្រួសារ និងអតីតយុទ្ធជនជានិច្ច សម្ដេច ហេង សំរិន អញ្ជើញបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាពអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមថ្មី សម្តេចតេជោ បានអញ្ជើញដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិកហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត តាកែវ នាំយកថវិការបស់ប្រធានមកចែកជូនដល់សមាជិកដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

លោក អ៊ូច ភា៖ ក្រើនរំលឹកបន្ថែមទៅដល់មន្រ្តីមូលដ្ឋានត្រូវចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋឱ្យដល់ខ្នងផ្ទះដើម្បីបង្កើនភាពសិតស្នាល

25-មេសា-2022 - ម៉ោង 09:21:AM

តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួនឱ្យដល់ខ្នងផ្ទះរបស់ពួកគាត់ ដើម្បីបានយល់ដឹងអំពីសុខទុក្ខបញ្ហា ក៏ដូចជាបង្កើនភាពសិតស្នាលរវាងមន្រ្តីនិងពលរដ្ឋផងដែរ ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងមន្រ្តីមូលដ្ឋានឃុំអង្គតាសោម នៅថ្ងៃអាទិត្យ ទី ២៤ ខែមេសា ឆ្នាំ២០២២ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យដល់ខ្នងផ្ទះ គឺបង្ហាញពីការគោរពស្រឡាញ់ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ បញ្ហា ការរកដំណោះស្រាយរបស់មន្រ្តីមូលដ្ឋានចំពោះពួកគាត់ ពិសេសគឺបង្កើនទំនាក់ទំនងកាន់តែល្អ ។

លោកអភិបាលខេត្ត បន្ថែមទៀតថា ការដឹងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនេះហើយ និងការយកបញ្ហារបស់បងប្អូនប្រជាពលរដ្ឋជាធំឬយកបញ្ហាទាំងនោះជាបញ្ហាអាទិភាព វានឹងធ្វើឱ្យពលរដ្ឋមានចិត្តសប្បាយរីករាយ និងមានភាពកក់ក្តៅដោយសារមានមន្រ្តីមូលដ្ឋានចាំជួយ រង់ចាំបម្រើសេវាសាធារណៈជូនពួកគាត់ឱ្យអស់ពីលទ្ធភាព លឿន ឆាប់រហ័ស ការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានក្រមសីលធម៌ ។

លោក អ៊ូច ភា បន្ថែមថា ទន្ទឹមនឹងការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋាន ពិសេសមេឃុំឬក៏ចៅសង្កាត់ ក៏ត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ព្រោះមូលដ្ឋាននេះហើយជាកន្លែងដែលប្រជាពលរដ្ឋរស់នៅ ប្រមូលផ្តុំគ្នាគ្រប់ភូមិ ដូច្នោះត្រូវបន្តអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀនជាដើម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលពួកគាត់ចង់បាន ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត អ៊ូច ភា ក៏បានណែនាំបន្ថែមទៀតទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកអធិការ និងលោកមេប៉ុស្តិ៍រដ្ឋបាលតាមឃុំសង្កាត់នានា ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងខ្លាថែមទៀតចំពោះសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាត្រូវតែលុបបំបាត់ឱ្យបានចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀនជាដើម ដើម្បីឱ្យមូលដ្ឋានរបស់ខ្លួនក្លាយទៅជាភូមិឃុំមានសុវត្ថិភាព ៕