ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

ស្នងការខេត្តតាកែវថ្មី ប្រាប់អធិការក្រុងស្រុក ឱ្យយកបញ្ហាបង្រ្កាប ទប់ស្កាត់គ្រឿងញៀន ក្នុងមូលដ្ឋានជាអទិភាពមុនគេ

30-វិច្ឆិកា-2021 - ម៉ោង 02:19:PM

តាកែវ៖ បន្ទាប់ពីឡើងកាន់តំណែងជាស្នងការខេត្តតាកែវ កាលពីបេលថ្មីៗកន្លងទៅនេះ ស្នងការនគបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានដាក់បទបញ្ជាដល់អធិការក្រុងស្រុកទាំង១០ នៅក្នុងខេត្តតាកែវ ត្រូវធ្វើយ៉ាងទប់ស្កាត់ការប្រើប្រាស់ ចែកចាយនឹងការផលិតគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំអោយកើតមាន ដោយចាត់ទុកបញ្ហាការបង្រ្កាបគ្រឿងញៀន គឺជាបញ្ហាអទិភាពនៅក្នុងការដឹកនាំគ្រប់គ្រង របស់អធិការក្រុងស្រុកទាំងអស់។

ថ្លែងនៅចំពោះមុខអធិការក្រុងស្រុក និងប្រធានការរិយាល័យនៃស្នងការដ្ឋាននគបាលខេត្តតាកែវ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃ ច័ន្ទ ទី ២៩ ខែ វិឆ្ឆិកា ឆ្នាំ ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ បានថ្លែងថា អធិការក្រុងស្រុកទាំងអស់ត្រូវសហការជាមួយ ការរិយាល័យបង្រ្កាបគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការប្រើប្រាស់ ចែកចាយនិងផលឹតគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយស្វែងរកអ្នកនៅពីក្រោយ ហើយបើជាអ្នកនៅពីក្រោយនៃការចែកចាយគ្រឿងញៀនជាសមត្ថកិច្ច ត្រូវរាយការដោយផ្ទាល់មកស្នងការដើម្បីសុំគោលការទៅថ្នាក់លើ ដើម្បីចាប់ខ្លួនសមត្ថកិច្ចជាអ្នកចែកចាយនោះតែម្ដងដោយមិនត្រូវអោយរួចខ្លួនពីសំណាញ់ច្បាប់នោះទេ។

លោកស្នងការខេត្តតាកែវក៍បានណែនាំ ដល់អធិការក្រុងស្រុកទាំងអស់មិនត្រូវលាក់លៀមបទល្មើស នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយព្រួយបារម្ភពីការស្ដីបន្ទោសរបស់ថ្នាក់ដឹកនោះទេ តែផ្ទុយទៅវិញត្រូវរាយការរាល់បទល្មើសទាំងអស់ ដើម្បីធ្វើយ៉ាងណាសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបបទល្មើសទាំងអស់នោះអោយបាន ដើម្បីធ្វើយ៉ាងណាស្របទៅនិងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពជាពិសេសភូមិឃុំគ្មានការប្រើប្រាស់ ចែកចាយគ្រឿងញៀន។

ឆ្លៀតនៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៍បានណែនាំដល់សមត្ថកិច្ចទាំងអស់ត្រូវខឹតខំបំរើប្រជាពលរដ្ឋអោយបានល្អនិងត្រូវកាត់បន្ថយការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាទាក់ទាញនិងផ្ដល់ជំនឿទុកចឹត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋមកលើអាជ្ញាធនិងសមត្ថកិច្ចអោយកាន់តែល្អប្រសើរឡើង ខណៈពេលដែលដំណើរការបោះឆ្នោតឃុំសង្កាត់នឹងត្រូវរៀបចំធ្វើឡើងនៅប្រមាណកន្លះឆ្នាំទៀត៕