ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

អភិបាលខេត្ត ណែនាំដល់សមត្ថកិច្ចទាំងអស់ មិនត្រូវយកខ្លួនមកពាក់ព័ន្ធ នឹងករណីគ្រឿងញៀនជាដាច់ខាត

26-វិច្ឆិកា-2021 - ម៉ោង 02:14:PM

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ បានធ្វើការណែនាំទៅដល់មន្រ្តីសមត្ថកិច្ចទាំងអស់ដែលជាអ្នកអនុវត្តច្បាប់ សូមកុំពាក់ព័ន្ធឱ្យសោះចំពោះករណីគ្រឿងញៀននេះ ប្រសិនបើពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា បញ្ហាគ្រឿងញៀនវានៅតែបញ្ហារសើបមួយនិងកើតមានឡើងតាំងពីក្រុងស្រុករហូតដល់ភូមិឃុំ ដែលទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់ និងបង្រ្កាបយ៉ាងសកម្ម ទើបយើងអាចជោគជ័យទៅបាន។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា   សូមលោកស្នងការថ្មី លោកមេបញ្ជាការកងរាជអាវុធ ត្រូវធ្វើការណែនាំបន្ថែមទៀត ក៏ដូចជាពង្រឹងឱ្យបានម៉ត់ចត់ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ សូមកុំពាក់ព័ន្ធនឹងគ្រឿងញៀន ឱ្យសោះ ប្រសិនបើសមត្ថកិច្ចមានការពាកព័ន្ធនឹងគ្រឿងញៀន នោះការបង្រ្កាបរបស់យើងនឹងមិនអស់នោះទេ ហើយករណីគ្រឿងញៀននេះដែរ កន្លងមកធ្លាប់មានករណីមន្រ្តីអាវុធហត្ថខេត្តជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀននេះ ដូច្នោះសូមលោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវពង្រឹងចំពោះមន្រ្តីរបស់ខ្លួនឱ្យបាន ។

លោក អ៊ូច ភា បញ្ជាក់ទៀតថា គ្រឿងញៀននេះវាបានធ្វើឱ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរជាពិសេសចំពោះយុវជនដែលប្រើប្រាស់គ្រឿងញៀននឹងត្រូវបាត់បង់អនាគត់ទាំងស្រុង ដូច្នោះសូម កងកម្លាំងសមត្ថកិច្ច ត្រូវយកចឹត្តទុកដាក់បង្រ្កាបបញ្ហាការចែកចាយ ជួញដូរ គ្រឿងញៀននេះអោយបានខ្លាំងក្លា នៅគ្រប់មូលដ្ឋានទូទាំងខេត្តរបស់យើង។

លោក អ៊ូច ភា បានថ្លែងបន្តថា បើយើងទប់ស្កាត់បញ្ហាគ្រឿងញៀននេះបានវានិងធ្វើឲ្យភូមិឃុំរបស់យើងមានសុវត្តិភាព គ្មានការលួចប្លន់ គ្មានក្មេងទំនើង បងប្អូនប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច ហើយវាក៍ជួយបង្កើនដល់ការផ្ដល់ជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ មកលើសមត្ថកិច្ចក៍ដូចជាអាជ្ញាធរផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានណែនាំបន្ថែមទៀតទៅដល់លោកអភិបាលក្រុងស្រុកទាំងអស់ សូមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ដែលគ្មានទីពឹង ដោយចុះស្រាវជ្រាវ និងស្រង់ស្ថិតិពួកគាត់ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលសម្រាប់ជួយដល់ពួកគាត់ និងចែកអាវរងារក៏ដូចជាស្បៀងអាហារមួយចំនួនទៀត ព្រោះចាប់ពីសប្តាហ៍ទី១នៃខែធ្នូរហូតដល់ខែកុម្ភៈឆ្នាំ២០២២ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដូច្នោះយើងត្រូវតែគិតគូរយកចិត្តទុកដាក់ដល់ពួកគាត់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕