ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

អាកុលក្លែងក្លាយជាង១ម៉ឺនគីឡូក្រាម និងទំនិញខូចគុណភាព១៥០គីទ្បូក្រាម ត្រូវបានមន្រ្តីជំនាញ ក.ប.ប ធ្វើការដុតបំផ្លាញ និងកំម្ទេចចោល ក្រោយដកហូតពីលើទីផ្សារកន្លងមក

19-តុលា-2021 - ម៉ោង 07:53:PM

តាកែវ៖ អាកុលក្លែងក្លាយប្រមាណ១៦៨០០គីឡូក្រាម រួមនឹងទំនិញខូចគុណភាពជាច្រើនមុខចំនួន១៥០គីឡូក្រាម ត្រូវបានមន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញក្លែងក្លាយ បានធ្វើការចុកបំផ្លាញ និង ដុតបំផ្លាញចោលនៅអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ដែលនាំឲ្យប៉ះពាល់សុខភាព អ្នកប្រើប្រាស់នាព្រឹកថ្ងៃពុធ ទី ១៨ ខែតុលា ឆ្នាំ២០២១នេះ ។

លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញក្លែងក្លាយខេត្តតាកែវ បានថ្លែងឲ្យដឹងថា អាកុលក្លែងក្លាយ ក៏ដូចជាទំនិញខូចគុណភាពជាច្រើនមុខទៀតដែលមន្រ្តីជំនាញបានធ្វើ ត្តេស៍ និងរកឃើញថា គ្មានគុណភាព និងក្លែងក្លាយដែលនាំឱ្យខូចសុខភាពដល់បងប្អូនអ្នកប្រើប្រាស់ ត្រូវបានយក ហូតពីតាមទីផ្សារមួយចំនួន ក្នុងនោះជំនាញបានរកឃើញអាល់កុលក្លែងក្លាយចំនួន ១៣ ប៊ីដុង និង៣០យួរ ស្មើនិង ១៦៨០០ គីទ្បូក្រាម រួមនិងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់១៥០គីទ្បូក្រាម ដែលសរុបស្មើនិង ១៦៩៥០គីទ្បូក្រាម ។

លោកប្រធានសាខា ក.ប.ប. ក៏បានបញ្ជាក់ផងដែរថា មន្រ្តីជំនាញកបប និងបន្តខិតខំចុះត្រួត ពិនិត្យទំនិញដែលដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្ត ដើម្បីរកមើលគ្រឿងកំប៉ុងណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ច្រេះហើយនោះ លោកក៏បានធ្វើការណែនាំទៅដល់ក្រុមអាជីវករ ឲ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងម៉េចលក់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងដាក់លក់ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួស កាលបរិច្ឆេទ សូមកុំដាក់លក់ជូនអតិថិជនឲ្យសោះ ត្រូវយកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោលដោយខ្លួនឯងតែម្តងទៅ ពិសេសគឺនៅក្នុងបរិបទកូវីដ១៩យើងត្រូវតែលក់របស់សុទ្ធមិនមក្លែងក្លាយ ព្រោះពេលនេះប្រជាពលរដ្ឋគាត់កំពុងតែត្រូវការអាកុលសម្រាប់ការពារខ្លួនពីជំងឺកូវីដ១៩។

លោកប្រធានសាខាកាំកុងត្រូល លី សេរីសម្បត្តិ ក៏បានបញ្ជាក់ដឹងថា ថ្ងៃនេះមន្ត្រីជំនាញរបស់លោក រួមជាមួយមន្រ្តីនៃមន្ទីរពាក់ព័ន្ធជាច្រើនរូបបានទៀត បានរៀបចំធ្វើការដុតកំទិចចោលនូវអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទក្នុងការប្រើប្រាស់សរុបប្រមាណជា ១៦៩៥០ គីទ្បូក្រាម នៅទីលានចាក់សម្រាមមួយកន្លែង ឆ្ងាយ ពីផ្ទះបងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់សុខភាពពួកគាត់ផងដែរ  ។

ហើយជាចុងក្រោយលោកប្រធានសាខា ក៏សូមអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋ សូមទិញទំនិញ និងចំណីអាហារណា ដែលមានសុវត្ថិភាពខ្ពស់ និងសូមពិនិត្យុមើលកាលបរិច្ឆេទប្រើប្រាស់ឲ្យបានច្បាស់លាស់ និងមានស្តង់ដា រអនាម័យត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈ ៕