ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

លោក ជាវ តាយ នាំយកថវិកា លោក ហ៊ុន ម៉ាណែត ជូនដល់ក្រុមការងារយុវជនគណបក្ស ស្រុកបន្ទាយមាស ដើម្បីសាងសង់ស្នាក់ការយុវជនគណបក្ស

12-តុលា-2021 - ម៉ោង 11:02:AM

កំពត៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជា ជនខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខនិង នាំយកអំណោយថវិការបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ជូនក្រុមការងារយុវជនគណបក្សស្រុកបន្ទាយមាស ដើម្បីសាងសង់ស្នាក់ការយុវជនគណបក្ស កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ ។

នាឱកាសនោះផងដែរ លោក ក៏បានជំរុញឱ្យយុវជនបក្សទាំងអស់ ត្រូវខិតខំជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ទំនាក់ទំនងឲ្យបានល្អជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បន្តការកសាងកម្លាំងយុវជនគណបក្សឱ្យបានច្រើន ក្នុងគោលដៅរួមចំណែក ជ្រោងខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកជួយសង្គមជាតិកម្ពុជាយើងឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត ។ 

លោក ជាវ តាយ ក៏បាន ក្រើនរំលឹកផ្ដាំផ្ញើដល់ក្រុមការងារយុវជនគណបក្សទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តបន្ថែមទៀតដើម្បី សម្រេចឲ្យបានតាមគោលដៅរបស់គណបក្សប្រជាជន។ ជាពិសេស ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារយុវជនគណបក្សទាំងអស់ ត្រូវគោរពនឹងអនុវត្តតាមគោលការណ៍បក្ស គោលនយោបាយផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញ ឲ្យបានល្អ និងត្រូវចូលរួម សហការជាមួយថ្នាក់ដឹកនាំគណបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ឲ្យបានល្អ ដើម្បីស្វែងយល់ពីទុក្ខលំបាក តម្រូវ ការ របស់ប្រជា ពលរដ្ឋ នឹងត្រូវជំរុញការបំផុសស្មារតីប្រជាពលរដ្ឋឱ្យមានជំនឿជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ។ 

ជាគ្នានោះដែរ លោកប្រធានគណបក្សខេត្ត ក៏បានកោត សរសើរដល់ថ្នាក់ដឹកនាំ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជន ទាំងអស់ដែលកន្លងមកបានជួយ ដោះស្រាយការទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។

ជាចុងបញ្ចប់ លោក ជាវ តាយ ប្រធានគណបក្សប្រជាជនខេត្តកំពត ក៏បាននាំយកនូវថវិកា លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា នូវថវិកាចំនួន ៣ម៉ឺនដុល្លារសម្រាប់កសាងស្នាក់ការយុវជនគណបក្សស្រុកបន្ទាយមាស និងជូនថវិកាសរុបចំនួន ៦លានរៀលបន្ថែមទៀតដើម្បីឧបត្ថម្ភជូនដល់សមាជិក  ក្រុមការងារយុវជនគណបក្សស្រុកបន្ទាយមាស ចំនួន ៣០០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ៕