ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

លោក ហ៊ុន ម៉ានី ជូនអំណោយកងកម្លាំងទាំង៣ប្រភេទ និងសម្ភារប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់មន្ទីរសុខាភិបាលនៅខេត្តកំពង់ស្ពឺ

15-កញ្ជា-2021 - ម៉ោង 03:51:PM

កំពង់ស្ពឺ៖ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយផ្តល់ជូនកងកម្លាំងកំពុងឈរជើងនៅខេត្តកំពង់ស្ពឺរួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងខេត្ត និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលរៀបចំទ្បើងនៅបរិវេណសាលាខេត្តកំពង់ស្ពឺ។
នាឱកាសនោះផងដែរ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ នៃខេត្តកំពង់ស្ពឺ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការពារជាតិ ប្រជាជន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជួយ សង្រ្គោះជីវិតពីគ្រោះធម្មជាតិនានាកន្លងមក មិនថាក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺកងកម្លាំងទាំងអស់មានបេសកកម្មយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ លោកក៏បាននាំមកនូវសម្ភារវេជ្ជសាស្រ្តរួមមាន៖ ម៉ាស៊ីនបង្កើតអុកស៊ីហ្សែន អាល់កុល និងទឹកសុទ្ធ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ជូនមន្ទីរសុខាភិបាលផងដែរ។
ជំនួសមុខឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ទីរសុខាភិបាល ដែលទទួលបានអំណោយក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណដល់អ្នកតំណាងរាស្រ្តទាំងអស់ ដែលតែងតែបានផ្តល់ជំនួយ ជាបន្តបន្ទាប់ដល់បងប្អូនជាមន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋរងគ្រោះមិនមានដាច់។
ជានិច្ចជាកាល តំណាងរាស្រ្តខេត្តកំពង់ស្ពឺ តែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺនិយាយជារួម និងដល់កងកម្លាំង ក្រុមគ្រូពេទ្យនិយាយដោយឡែកដែលកំពុងឈរជើងប្រចាំការ ប្រយុទ្ធនឹងជំងឺឆ្លងកាចសាហាវកូវីដ ១៩។ បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ស្ពឺ កំពុងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន តែក្រុមការងារទាំងអស់នៅបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ដោយបន្តតាមដានជាប់ជាប្រចាំ។
អំណោយដែលត្រូវផ្តល់ជូនមាន ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងមួយអង្គភាពទទួលបាន៖ ថវិកាចំនួន៥លានរៀល, អង្ករចំនួន៥តោន, ទឹកបរិសុទ្ធចំនួន២០០កេស, ត្រីខចំនួន១០កេស, មីចំនួន១០កេសធំ, ម៉ាស់ចំនួន១០,០០០ម៉ាស់ និងបានផ្តល់ជូនមន្ទីរសុខាភិបាលមាន ម៉ាស៉ីនអុកស៊ីហ្សែនចំនួន២គ្រឿង, អាកុលចំនួន៥០០លីត្រ និងទឹកបរិសុទ្ធចំនួន២០០កេស៕