ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនព្រះពុទ្ធគីរីវនារាមក្នុងស្រុកឈូកនៃខេត្តកំពត VIDEO សាខាគយ និងរដ្ឋាករខេត្តតាកែវ នឹងទុករយៈពេលកំណត់ដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២២ ដល់ម្ចាស់យានយន្តគ្មានពន្ធឬជ្រកក្រោមស្លាកលេខផ្សេងៗ ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធអាករជាមួយនឹងការអនុគ្រោះបន្ធូរបន្ថយពន្ធ១០ភាគរយ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ ការចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារទៅក្រុម ឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រយ័ត្នកុំធ្វើសកម្មភាព ណាមួយប្រឆាំងផលប្រយោជន៍ជាតិ ថ្ងែនេះ EDC កម្ពុជា ជូនដំណឹងរអាក់រអួលចរន្ត ពីការជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ លោក ហ៊ុន ម៉ានី៖ មិនថាក្នុងកាលៈទេសៈណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់សុខសុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋ កងកម្លាំងនិងក្រុមគ្រួសារ រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ ពលរដ្ឋពិបាកធ្វើដំណើរមកចាក់ថ្នាំវ៉ាក់សាំង ក្រុមគ្រូពេទ្យនិងយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅចាក់ដល់ផ្ទះជូន អភិបាលខេត្តកំពង់ចាម ត្រៀមជួយឧបត្ថម្ភសម្ភារការពារការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលា ពេលបើកដំណើរការសាលារៀនទ្បើងវិញនៅថ្ងៃខាងមុខ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ស្នើឲ្យ World Bank ជួយគាំទ្រផលិតកម្មបន្លែរបស់កម្ពុជា លោក ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការបើកសាលារៀនឡើងវិញក្នុងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ក្នុងខេត្តកណ្តាល លោក ហ៊ុន ម៉ានី ជូនអំណោយកងកម្លាំងទាំង៣ប្រភេទ និងសម្ភារប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់មន្ទីរសុខាភិបាលនៅខេត្តកំពង់ស្ពឺ លោក ឃួង ស្រេង៖ ចុះពិនិត្យការបើកសាលារៀនឡើងវិញ និងធ្វើណែនាំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សា ក្រសួងអប់រំតម្រូវឱ្យសិស្សានុសិស្ស និងគ្រូបង្រៀន ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនគួរត្រូវបានអនុញ្ញាតឲ្យចូលសាលានោះទេ ត្រឹមបង្រៀន និងរៀនតាមអនឡាញ ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អញ្ជើញទទួល វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ដំណឹងដ៏រីករាយណាស់ នៅថ្ងៃ១៥ ខែកញ្ញា សាលារៀនចាប់ពីអនុវិទ្យាល័យឡើងទៅមិនថារដ្ឋឬឯកជន ត្រូវអនុញ្ញាតឱ្យបើកឡើងវិញ តែត្រូវគោរពស្តង់ដារ SOP របស់ក្រសួងអប់រំ ព្រះមហាក្សត្រម៉ាឡេស៊ី យាងបើកកិច្ចប្រជុំសភាជាតិម៉ាឡេស៊ីក្រោយរដ្ឋបាលថ្មីត្រូវបានបង្កើត សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារមួយរដ្ឋមន្រ្តីការបរទេសចិន កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកសារធាតុញៀន ដោយខុសច្បាប់ VIDEO មន្ទីរធម្មការ និងសាសនា ខេត្តតាកែវ ចេញសេចក្ដីណែនាំ ស្ដីពី ការៀបចំពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដើមត្នោត ១៥០០ដើម ត្រូវបានអាជ្ញាធរស្រុកសំរោង ដាំនៅទំនប់ត្នោតទេរ

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

09-កញ្ជា-2021 - ម៉ោង 10:41:AM

ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ ទាំងស្រុង កាលពីចុងខែសីហា កន្លងទៅនេះ។

ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅ សង្កាត់សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋាន ដ៏ទំនើប មួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ពហុកីឡដ្ឋានជាតិ មរតកតេជោ ត្រូវបានបើកការដ្ឋាន សាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយ ថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារ អាមេរិក ដែលថវិកា មួយភាគធំ ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន។

ជាមួយគ្នានោះ ក្នុងអំឡុកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណៈរដ្ឋចិន មកកាន់កម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលរដ្ឋាភិបាលចិន បានផ្តល់ជំនួយ ក្នុងការសាងសង់ ជូនដល់ប្រទេសកម្ពុជា ។

គួរដឹងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ បានបើកការដ្ឋាន សាងសង់ផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកកម្ពុជា ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន គ្រាដែលមកទល់បច្ចុប្បន្ន សមិទ្ធផលដ៏មហាសាលនេះ បានសាងសង់រួចរាល់ ១០០% ហើយ។

សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ បានសាងសង់មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗ ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា