ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

ជោគជ័យណាស់កម្ពុជាមាន សុនខ៣ក្បាល អាចហិតរកឃើញក្លិនសំណាក នៃអ្នកជំងឺកូវីដ១៩ ដោយប្រើរយ: ពេលប្រមាណតែ១០-១៥វិនាទី

02-សីហា-2021 - ម៉ោង 07:52:PM

កំពង់ឆ្នាំ៖ ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជម្ងឺកូវីដ១៩ ចំនួន ៤៨សំណាក  ពីក្រុមការងារ បច្ចេក ទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល  ដែលសំណាកទាំង ៤៨បានឆ្លងកាត់ត្រួតពិនិត្យ PCRនិងការបណ្តុះមេរោគ  (cell culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺនសុនខក្រុមទី១ ចំនួន ៣ក្បាល ដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩  ប្រកបដោយជោគ ជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ ដោយប្រើពេលហិតរកជំងឺកូវីដ១៩ ត្រឹមចន្លោះតែ១០-១៥វិនាទីតែប៉ុណ្ណោះ ។

យោងតាមការសរសេរនៅលើទំព័រហ្វេសបុកលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់យ៉ាងដូច្នោះថា ព្រឹកថ្ងៃចន្ទ័ ទី០២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន  សុីម៉ាក់ខេត្តកំពង់ឆ្នាំង  ខ្ញុំបានចុះមកពិនិត្យនិងវាយតំលៃការងារសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។

ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជម្ងឺកូវីដ១៩ ចំនួន ៤៨សំណាក  ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល  ដែលសំណាកទាំង ៤៨ បានឆ្លងកាត់ត្រួតពិនិត្យ PCR និងការបណ្តុះមេរោគ  (cell culture) ដេីម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរេីការងារហ្វឹកហ្វឺនសុនខក្រុមទី១ ចំនួន ៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ក្រុមជំនាញសុនខសុីម៉ាក់ បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ។

សូមអបអរសាទរចំពោះសុនខក្រុមទី១ ចំនួន ៣ក្បាល ដែលបានហិតរកឃេីញក្លិនសំណាក នៃអ្នកជម្ងឺកូវីដ១៩  ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។  រីឯសុនខក្រុមទី២ ចំនួន ៧ក្បាលទៀត  កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃេីញក្លិនសំណាកក្នុងរយ: ពេលប្រមាណតែ ១០-១៥វិនាទី។ ការប្រេីប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ  ច្រកទ្វារអន្តរជាតិ  និងពហុកីឡាដ្ឋានជាដេីម។

ទន្ទឹងនឹងនេះខ្ញុំសូមរំលឹកជូនថា  ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ  ជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោ  ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ។ យេីងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ  និងមានក្តីសង្ឃឹមជឿជាក់ថានឹងឆ្លេីយតបតាមការរំពឹងទុក។ ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ  ឱ្យបានដឹងថា  មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡេីយ។

សូមបញ្ជាក់ថា  សុនខទាំងនេះកេីតកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា! សូមអរគុណផងដែរចំពោះក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល  ដែលបានផ្តល់កិច្ចសហការនិងចូលរួមយ៉ាងសកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ ៕