លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ឧបត្ថម្ភគ្រែចំនួន ២០ដល់ និងទឹកសុទ្ធ២៥ ម៉ាស់ ១កេសធំ ដល់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ សម្រាប់ធ្វើចត្តាឡីស័កមន្រ្តីយោធា ត្រឹមរយះពេល ២៤ម៉ោងចុងក្រោយនេះ ឥណ្ឌា បានរកឃើញមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣០៥៤៩នាក់ និងមានអ្នកស្លាប់ចំនួន ៤២២នាក់ ធូរទ្រូងបន្តិច!! ក្រុមគ្រូពេទ្យ ធីតា យុវជនសម្តេចតេជោ បានយកសំណាកធ្វើតេស្ដ៍ លើក្រុមអាជីវករ ផ្សារដើមគ លើកទី១ ទទួលបានលទ្ធផល គឺអវិជ្ជមានទាំងអស់គ្នា ពិតជាថ្លើមធំមែន! ទីតាំង KTV ០៣កន្លែង នៅតែបន្តលួចបើកដំណើរថ្កើននឹងបំរាមរបស់រាជរដ្ឋាភិបាល ត្រូវបានកម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យចុះបិទភ្លាមៗ អភិបាលខេត្ត ចុះពិនិត្យការស្ថាបនាផ្លូវចាក់បេតុងនៅភូមិផ្សារតាកោ ក្រុងដូនកែវ ប្រវែង ១១០០ម៉ែត្រ លោកបណ្ឌិត គុណ ញឹក អគ្គនាយកដ្ឋានគយ និងដ្ឋករកម្ពុជា អញ្ជេីញទទួលសៀវភៅ យុទ្ធសាស្រ្ត គយស្តីពីអនុលោមភាពនិងការអនុវត្តច្បាប់ ចំនួន២០០ ក្បាលពីរ JICA រកឃើញវិជ្ជមានកូវីដ១៩ លើយុវជនម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកដីកែងសកលវិទ្យាល័យប្រៀលប្រាយ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត អំពាវនាវអ្នកពាក់ព័ន្ធមកធ្វើត្តេស៍ នឹងធ្វើចត្តាឡីស័ក រដ្ឋបាលខេត្តតាកែវ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋនៅស្រុកព្រៃកប្បាស និងស្រុកកោះអណ្តែត លោក ហ៊ុន ម៉ានី៖ បើទោះជាមានប្រជាពលរដ្ឋខ្លះរងផលប៉ះពាល់ខ្លាំង ហើយប្រជាពលរដ្ឋខ្លះទៀតរងផលប៉ះពាល់តិចតួច បញ្ហាជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ កម្ពុជានឹងមានភ្លៀង ពីតិចទៅបង្គួរលាយឡំផ្គរ រន្ទះ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ខែសីហានេះ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ កន្លែងពាក់ព័ន្ធអ្នកឆ្លងមេរោគបំប្លែងថ្មី «ដែលតា» ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤០,១៣៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តោះមកដឹងពីរោគសញ្ញាវីរុសបំប្លែងថ្មី Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច ជោគជ័យណាស់កម្ពុជាមាន សុនខ៣ក្បាល អាចហិតរកឃើញក្លិនសំណាក នៃអ្នកជំងឺកូវីដ១៩ ដោយប្រើរយ: ពេលប្រមាណតែ១០-១៥វិនាទី សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ចូលរួមឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ ស្នងការដ្ឋានគរបាលខេត្ត ក្រសួងពាណិជ្ជកម្ម ជូនដំណឹងតម្លៃប្រេងសាំងលក់រាយចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោកយាយអាយុ១០០ឆ្នាំ ស្ម័គ្រចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ នៅខេត្តតាកែវ ទទួលអំណោយដ៏ថ្លៃថ្លាពី សម្តេចតេជោហ៊ុនសែន តាមរយៈលោកស្រី ឱ វណ្ណឌីន នៅថ្ងៃស្អែកប្រមុខការទូតកម្ពុជា-អាមេរិក នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ

រដ្ឋបាលខេត្តតាកែវ សម្រេចបិទផ្អាកជាបណ្តោះអាសន្នផ្សារកោះអណ្តែត និងបរិវេណជុំវិញផ្សារ ខណៈអាជីវករមួយចំនួនបានឆ្លងជំងឺកូវីដ១៩

22-កក្តដា-2021 - ម៉ោង 10:21:AM

តាកែវ៖ រដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី ២១ម្សិលមិញនេះ បានសម្រេចបិទផ្អាក ជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារកោះអណ្តែត និងបរិវេណជុំវិញផ្សារ ទាំងអស់ ស្ថិតក្នុងភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ដែលជាតំបន់មាន អ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដានេះថា ការសម្រេចបិទផ្សារកោះអណ្តែត និងបរិវេនជុំវិញផ្សារ ក្រោយពីក្រុមអាជីវករមួយចំនួនដែលលក់ដូរនៅក្នុងផ្សារមួយនេះ មានវិជ្ជមានកូវីដ១៩ ហើយមានជាប់ពាក់ព័ន្ធនឹងមនុស្សជាច្រើននាក់ផ្សេងទៀត ហើយកាលពីថ្ងៃទី ២១ ខែកក្កដា ម្សិលមិញនេះដែរ អាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យបានចុះយកសំណាកលើក្រុម អាជីវករ និងព្រះសង្ឃជាង ១០០នាក់ទៀត ក្នុងនោះ រកឃើញមានវិជ្ជមាន ៥នាក់បន្ថែមទៀត ។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវយ៉ាងទទូចទៅដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ សូមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការផ្តល់សំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ប្រសិនបើមានការសង្ស័យ និងជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ពិសេសរួមគ្នាអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល អនុវត្ត៣កុំ៣ការពារ ដើម្បីសហគមន៍យើងគ្មានការឆ្លងរាលដាលជំងឺកូវីដ១៩បានតទៅទៀត ។

គួរបញ្ជាក់ផងដែរថា ស្រុកកោះអណ្តែត រហូតមកដល់ពេលនេះ មានអ្នកជំងឺវិជ្ជមានកូវីដ១៩ សរុបចំនួន ២៣៥នាក់ និងបានជាសះស្បើយវិញ ១៦៥នាក់ ភាគច្រើនជាអ្នកចំណូលក្នុងស្រុក ៕