លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ឧបត្ថម្ភគ្រែចំនួន ២០ដល់ និងទឹកសុទ្ធ២៥ ម៉ាស់ ១កេសធំ ដល់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ សម្រាប់ធ្វើចត្តាឡីស័កមន្រ្តីយោធា ត្រឹមរយះពេល ២៤ម៉ោងចុងក្រោយនេះ ឥណ្ឌា បានរកឃើញមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣០៥៤៩នាក់ និងមានអ្នកស្លាប់ចំនួន ៤២២នាក់ ធូរទ្រូងបន្តិច!! ក្រុមគ្រូពេទ្យ ធីតា យុវជនសម្តេចតេជោ បានយកសំណាកធ្វើតេស្ដ៍ លើក្រុមអាជីវករ ផ្សារដើមគ លើកទី១ ទទួលបានលទ្ធផល គឺអវិជ្ជមានទាំងអស់គ្នា ពិតជាថ្លើមធំមែន! ទីតាំង KTV ០៣កន្លែង នៅតែបន្តលួចបើកដំណើរថ្កើននឹងបំរាមរបស់រាជរដ្ឋាភិបាល ត្រូវបានកម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យចុះបិទភ្លាមៗ អភិបាលខេត្ត ចុះពិនិត្យការស្ថាបនាផ្លូវចាក់បេតុងនៅភូមិផ្សារតាកោ ក្រុងដូនកែវ ប្រវែង ១១០០ម៉ែត្រ លោកបណ្ឌិត គុណ ញឹក អគ្គនាយកដ្ឋានគយ និងដ្ឋករកម្ពុជា អញ្ជេីញទទួលសៀវភៅ យុទ្ធសាស្រ្ត គយស្តីពីអនុលោមភាពនិងការអនុវត្តច្បាប់ ចំនួន២០០ ក្បាលពីរ JICA រកឃើញវិជ្ជមានកូវីដ១៩ លើយុវជនម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកដីកែងសកលវិទ្យាល័យប្រៀលប្រាយ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត អំពាវនាវអ្នកពាក់ព័ន្ធមកធ្វើត្តេស៍ នឹងធ្វើចត្តាឡីស័ក រដ្ឋបាលខេត្តតាកែវ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋនៅស្រុកព្រៃកប្បាស និងស្រុកកោះអណ្តែត លោក ហ៊ុន ម៉ានី៖ បើទោះជាមានប្រជាពលរដ្ឋខ្លះរងផលប៉ះពាល់ខ្លាំង ហើយប្រជាពលរដ្ឋខ្លះទៀតរងផលប៉ះពាល់តិចតួច បញ្ហាជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ កម្ពុជានឹងមានភ្លៀង ពីតិចទៅបង្គួរលាយឡំផ្គរ រន្ទះ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ខែសីហានេះ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ កន្លែងពាក់ព័ន្ធអ្នកឆ្លងមេរោគបំប្លែងថ្មី «ដែលតា» ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤០,១៣៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តោះមកដឹងពីរោគសញ្ញាវីរុសបំប្លែងថ្មី Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច ជោគជ័យណាស់កម្ពុជាមាន សុនខ៣ក្បាល អាចហិតរកឃើញក្លិនសំណាក នៃអ្នកជំងឺកូវីដ១៩ ដោយប្រើរយ: ពេលប្រមាណតែ១០-១៥វិនាទី សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ចូលរួមឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ ស្នងការដ្ឋានគរបាលខេត្ត ក្រសួងពាណិជ្ជកម្ម ជូនដំណឹងតម្លៃប្រេងសាំងលក់រាយចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោកយាយអាយុ១០០ឆ្នាំ ស្ម័គ្រចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ នៅខេត្តតាកែវ ទទួលអំណោយដ៏ថ្លៃថ្លាពី សម្តេចតេជោហ៊ុនសែន តាមរយៈលោកស្រី ឱ វណ្ណឌីន នៅថ្ងៃស្អែកប្រមុខការទូតកម្ពុជា-អាមេរិក នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ

អភិបាលខេត្តតាកែវ៖ បើទោះបីជាបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួចហើយ សូមកុំភ្លេចការពារខ្លួន បន្តអនុវត្តវិធានការសុខាភិបាល និងអនុវត្ត៣កុំ៣ការពារ

21-កក្តដា-2021 - ម៉ោង 03:34:PM

តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានមានប្រសាសន៍ថា បើទោះបីជាបងប្អូនប្រជាពលរដ្ឋ បានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ទាំងដូសទី០១ និងដូសទី០២រួចហើយក៏ដោយ សូមកុំភ្លេចការពារខ្លួនដោយបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឃុំសំបួរ ស្រុកទ្រាំង និងឃុំគោកពោធិ៍ ស្រុកបូរីជលសារ នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការបន្តអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ ពិសេសអនុវត្ត៣កុំ៣ការពារ ក្រោយពីបងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងរួចហើយក្តី វាជាជម្រើសដ៏ចាំបាច់ និងត្រូវតែអនុវត្តឱ្យបានគ្រប់ៗគ្នា ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មិនឱ្យមានការឆ្លងរីករាលដាលបន្តទៀតបាន ។

លោកអភិបាលខេត្ត បន្តទៀតថា បងប្អូនប្រជាពលរដ្ឋដែលទើបនឹងចាក់វ៉ាក់សាំងដូសទី០១ ហើយថ្មីៗ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាបន្តពាក់ម៉ាស់ និងទម្លាប់មានអនាម័យជាប់ជានិច្ច ព្រោះប្រសិនបើបងប្អូនធ្វេសប្រហែសជំងឺកូវីដ១៩ អាចនឹងឆ្លងមកខ្លួនយើង ជាក់ជាពុំខាន ដូច្នោះសូមបង្កើនការប្រុងប្រយ័ត្នទ្វេរដង ដើម្បីសហគមន៍របស់យើងគ្មានជំងឺកូវីដ១៩ ។

ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បានបន្តអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រប់ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ ម្យ៉ាងទៀតសូមអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ពិសេសតាមដានចំពោះអ្នកមកពីក្រៅ ដើម្បីយើងបានដឹង និងយកមកធ្វើតេសត្ត និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា ៕