លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ឧបត្ថម្ភគ្រែចំនួន ២០ដល់ និងទឹកសុទ្ធ២៥ ម៉ាស់ ១កេសធំ ដល់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ សម្រាប់ធ្វើចត្តាឡីស័កមន្រ្តីយោធា ត្រឹមរយះពេល ២៤ម៉ោងចុងក្រោយនេះ ឥណ្ឌា បានរកឃើញមានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣០៥៤៩នាក់ និងមានអ្នកស្លាប់ចំនួន ៤២២នាក់ ធូរទ្រូងបន្តិច!! ក្រុមគ្រូពេទ្យ ធីតា យុវជនសម្តេចតេជោ បានយកសំណាកធ្វើតេស្ដ៍ លើក្រុមអាជីវករ ផ្សារដើមគ លើកទី១ ទទួលបានលទ្ធផល គឺអវិជ្ជមានទាំងអស់គ្នា ពិតជាថ្លើមធំមែន! ទីតាំង KTV ០៣កន្លែង នៅតែបន្តលួចបើកដំណើរថ្កើននឹងបំរាមរបស់រាជរដ្ឋាភិបាល ត្រូវបានកម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យចុះបិទភ្លាមៗ អភិបាលខេត្ត ចុះពិនិត្យការស្ថាបនាផ្លូវចាក់បេតុងនៅភូមិផ្សារតាកោ ក្រុងដូនកែវ ប្រវែង ១១០០ម៉ែត្រ លោកបណ្ឌិត គុណ ញឹក អគ្គនាយកដ្ឋានគយ និងដ្ឋករកម្ពុជា អញ្ជេីញទទួលសៀវភៅ យុទ្ធសាស្រ្ត គយស្តីពីអនុលោមភាពនិងការអនុវត្តច្បាប់ ចំនួន២០០ ក្បាលពីរ JICA រកឃើញវិជ្ជមានកូវីដ១៩ លើយុវជនម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកដីកែងសកលវិទ្យាល័យប្រៀលប្រាយ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត អំពាវនាវអ្នកពាក់ព័ន្ធមកធ្វើត្តេស៍ នឹងធ្វើចត្តាឡីស័ក រដ្ឋបាលខេត្តតាកែវ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋនៅស្រុកព្រៃកប្បាស និងស្រុកកោះអណ្តែត លោក ហ៊ុន ម៉ានី៖ បើទោះជាមានប្រជាពលរដ្ឋខ្លះរងផលប៉ះពាល់ខ្លាំង ហើយប្រជាពលរដ្ឋខ្លះទៀតរងផលប៉ះពាល់តិចតួច បញ្ហាជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ កម្ពុជានឹងមានភ្លៀង ពីតិចទៅបង្គួរលាយឡំផ្គរ រន្ទះ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ខែសីហានេះ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ កន្លែងពាក់ព័ន្ធអ្នកឆ្លងមេរោគបំប្លែងថ្មី «ដែលតា» ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤០,១៣៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តោះមកដឹងពីរោគសញ្ញាវីរុសបំប្លែងថ្មី Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច ជោគជ័យណាស់កម្ពុជាមាន សុនខ៣ក្បាល អាចហិតរកឃើញក្លិនសំណាក នៃអ្នកជំងឺកូវីដ១៩ ដោយប្រើរយ: ពេលប្រមាណតែ១០-១៥វិនាទី សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ចូលរួមឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ ស្នងការដ្ឋានគរបាលខេត្ត ក្រសួងពាណិជ្ជកម្ម ជូនដំណឹងតម្លៃប្រេងសាំងលក់រាយចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោកយាយអាយុ១០០ឆ្នាំ ស្ម័គ្រចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ នៅខេត្តតាកែវ ទទួលអំណោយដ៏ថ្លៃថ្លាពី សម្តេចតេជោហ៊ុនសែន តាមរយៈលោកស្រី ឱ វណ្ណឌីន នៅថ្ងៃស្អែកប្រមុខការទូតកម្ពុជា-អាមេរិក នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ

លោកស្រី យក់ សម្បត្តិ បានយកអំណោយម៉ាស់ ម៉ាស៊ីនផលិតអុកស៊ីសែន និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលវៀតណាម ហើយនៅព្រឹកថ្ងៃច័ន្ទនេះ

19-កក្តដា-2021 - ម៉ោង 10:25:AM

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិប្រទេសកម្ពុជា នាំយកអំណោយជាម៉ាស់ធម្មតា១លាន ម៉ាសN95 ចំនួន១សែន និងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន១០០គ្រឿង ព្រមទាំងថវិកាចំនួន៣៥ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនរួចហើយដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ។ ពិធិប្រគល់ទទួលនេះ ភាគីវៀតណាមដឹកនាំដោយលោក យឿង អាញ់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហូជីមិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន ១០០គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងសមាគមមិត្តភាពកម្ពុជា វៀតណាម ថវិកាចំនួន ៥មុឺនដុល្លាសហរដ្ឋអាមេរិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កន្លងមកកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕