ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

Breaking News!! លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ៖ ថ្ងៃនេះក្រុមគ្រូពេទ្យ បន្តរកឃើញករណី ឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន ៥៧នាក់ ភាគច្រើននៅស្រុកត្រាំកក់ និងស្រុកបាទី

14-មិថុនា-2021 - ម៉ោង 03:07:PM

តាកែវ៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់អង្គភាពព័ត៌មាន PostKhmerAsia ថា កាលពីថ្ងៃទី១៣ ខែមិថុនានេះ ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្ដរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ៥៧នាក់ ស្រី ៤៥នាក់។

ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្ថែមថា ក្រុងស្រុកទាំង ១០ ដែលរក ឃើញមាន អ្នកឆ្លងជំងឺកូវីដ១៩នេះ គឺមាន ស្រុកសំរោង ០៨នាក់ ស្រុកត្រាំកក់ ១៣នាក់ ស្រុកព្រៃកប្បាស ០២នាក់ ស្រុកបូរីជលសារ ០១នាក់ ស្រុកគិរីវង់ ០៤នាក់ ស្រុកបាទី ១៥នាក់ ស្រុកទ្រាំង ០៦នាក់ ក្រុងដូនកែវ ០៧នាក់ និងមកពីស្រុកកំពង់ត្រាច ខេត្តកំពត ០១នាក់ ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្ត  ក៏បានបន្តអំពាវ នាវទៅដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានការសង្ស័យលើខ្លួនឯង ឬធ្លាប់ប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល សូមមេត្តាមកផ្តល់សំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែ នាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្ត៣កុំ៣ការពារ ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺ កូវីដ-១៩ក្នុង សហគមន៍របស់យើង។

ដោយឡែក លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ក៏បានបញ្ជាក់ថា ត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តតាកែវ បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ១៧៧៣នាក់ ស្រី ១១៥៨នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលសរុបចំនួន ៨៩៦នាក់ ស្រី ៥៧៩នាក់ បានពិនិត្យព្យាបាលជា សះស្បើយសរុបចំនួន ៩៥៨នាក់ ស្រី ៦១៨នាក់ និងមានអ្នកជំងឺស្លាប់សរុបចំនួន ១២នាក់ ស្រី ០៩នាក់ ព្រមទាំងបានបញ្ជូលទៅរាជធានីភ្នំពេញ សរុបចំនួន ១០នាក់ សម្រាកព្យាបាលព្រីមៀ សែនសុខ ភ្នំពេញ ០៥នាក់ សម្រាកព្យាបាលមន្ទីរពេទ្យហ្លូងម៉ែ ០២នាក់ និងសម្រាកព្យាបាល មន្ទីរពេទ្យ ចាក់អង្រែ ០១នាក់ ៕