11-មិថុនា-2021 - ម៉ោង 09:29:AM
តាកែវ៖ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តតាកែវ ដែលអង្គភាពព័ត៌មាន PKA ទទួលបាន នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បាន សម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារ ទួលសាំង ស្ថិតនៅភូមិទួលសាំង ក ឃុំអង្គរបូរី ស្រុកអង្គរបូរី ដែលជាតំបន់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ។
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្ម ក្នុងផ្សារ ទួលសាំង ចាប់ពីម៉ោង ១៧:០០នាទី ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ នៅក្នុងលិខិតរបស់រដ្ឋបាលខេត្ត ក៏អំពាវនាវដល់អាជីវករទាំងអស់ មានកាតព្វកិច្ចផ្ដល់វត្ថុ សំណាក ដល់ក្រុមគ្រូពេទ្យនៅ សាលាដំណាក់ទួលសាំងក កុំបីអាកខានឡើយ៕
សូមអានលិខិតជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖